• 2021-12-16 04:44:39
  • ព័ត៌មាន

ពេល​សួរថាអ្នកណា ដែល Kimberley ចង់សម្ដែងកុនជាមួយ? ចម្លើយមិនមែន Mark ទេ គឺ​តារាប្រុសម្នាក់នេះ

  • 2021-12-16 04:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តារាសម្ដែង​ថៃ Kimmy Kimberley បាន​ចូលរួមជា​កិត្តិយស​ក្នុង​កម្មវិធី "Goy Natty Dream” ផ្សាយលើ YouTube

Goy Arachaporn បាន​សួរ​នាំ​តារា​ស្រីរូប​នេះ​ជា​ច្រើន​រឿង ដោយក្នុង​នោះតាំងពីចំនួន​ឆ្នាំដែល Kim ចូលសិល្បៈ

Kimberley បាន​តបថា​ នាង​ចូល​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ ១១ឆ្នាំហើយ។ ពិធីការិនីកម្មវិធី​ក៏​បាន​សួរទៀតថា តើ​នៅ​មាន​អ្វី​ទៀតដែល​នាង​ចង់​ធ្វើបន្ថែម ក្នុង​នាម​ជា​តារា​សម្ដែង?

តប​នឹង​សំណួរ​នេះ Kim និយាយថា​៖ «ខ្ញុំចង់​សម្ដែង​រឿងកុន (បញ្ចាំងនៅ​រោងកុន) ប៉ុន្តែ​ខ្ញុំ​រង់​ចាំ​តួ​អង្គណា​ដែល​សម​នឹង​នាង​សិន»

Dream បន្តសួរ​ ថាតើ​តារា​ប្រុស​រូប​ណា​ដែល​នាង​ចង់​សម្ដែង​ជាមួយ?

ចម្លើយនោះគឺ ប្រាកដជា​មិនមែន Mark Prin ហើយ ព្រោះ Kim បាន​ឆ្លើយថា​ នាង​ចង់​សម្ដែង​ជាមួយ​នឹង​ Tor Thanapob ក្នុងរឿង​កុន។

តារាស្រី​កើតឆ្នាំ ១៩៩២ រូបនេះបន្តថា នាង​ពិតជា​កោតសរសើរ Tor ណាស់ ហើយកាល​ពីមុន​នាង​ក៏​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយនឹង​លោក​ដែរ ប៉ុន្តែ​ត្រឹមជា​ការងារ​ថត​រូប​ទេ។ ពេល​នោះ​ហើយទើប Kim ដឹង​ថា​ តារា​ប្រុស​រូបនេះ​មាន​ចរិតល្អ គួរឲ្យស្រឡាញ់៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់