• 2021-12-16 08:54:57
  • ព័ត៌មាន

ក្រោយកក្រើកព័ត៌មានរឿងម្តាយបង្កើត ពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន ចេញមុខហើយ

  • 2021-12-16 08:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានរឿងកក្រើកពេញបណ្តាញសង្គមកាលពីម្សិលមិញរួចមក រឿងប្អូនស្រីរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ថានាងមានរឿងរកាំរកូសជាមួយគ្រួសារចោលម្តាយបង្កើតរបស់ខ្លួនទៅសំងំសោយសុខតែម្នាក់ឯង ពេលនេះ នីរ័ត្នចេញមុខហើយ ។

នៅប៉ុន្មាននាទីមុននេះ ពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់នាង ក្រោយមានរឿងចូលមកក្នុងជីវិត គួរឲ្យស្មុគស្មាញគ្មានអ្នកដឹងក្រៅពីខ្លួននាង និងក្រុមគ្រួសារនាងនោះ រហូតធ្វើឲ្យហ្វេនៗជាច្រើនចាំលើកទឹកចិត្ត ក៏ដូចជាគាំទ្រគ្រប់គ្នា បើទោះបីជានាងមានរឿងអ្វីក៏ដោយ។

ដោយឡែកមុននេះបន្តិចនាងបង្ហាញសារថា៖ «អរគុណសម្រាប់ក្តីស្រលាញ់របស់អ្នកទាំងអស់គ្នា ដែលបានបានផ្តល់ឲ្យនាងខ្ញុំ»

ទាក់ទិនរឿងនេះដែរ Sabay ព្យាយាមទាក់ទងទៅនាងដែរ តែមិនទាន់មានការឆ្លើយតបត្រឡប់វិញ ។

គ្រាន់តែ តារាស្រីរូបនេះ បង្ហោះភ្លាម លោក សេងមង្គល ដែលតែងតែនិយាយគ្នាលេងតាមបណ្តាញសង្គមស្ទើររាល់ថ្ងៃនេះ បានក្លាយជាអ្នក Comment ទី១ លើ Post និងបានលើកទឹកចិត្ត ដល់ ហ៊ិន ច័ន្ទនីរ័ត្ន រហូតមានហ្វេនៗជាច្រើនទៀត ចូលលើកទឹកចិត្ត និងគាំទ្រនាងគ្រប់គ្នាទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់