• 2021-12-17 01:45:00
  • ព័ត៌មាន

ប៉ុន្មានសន្លឹកពីកម្លោះសង្ហា នីកូ ធ្វើឱ្យប្រិយមិត្តមើលសឹងព្រិលភ្នែកស្មាន Oppa កូរ៉េមកពីណា

  • 2021-12-17 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសសម្លេងផ្អែម នីកូ កំពុងតែធ្វើឱ្យអ្នកគាំទ្រជាពិសេសនារីៗធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសរូបនេះជាមួយភាពសង្ហាដូច Oppa កូរ៉េ ឃើញហើយទប់ចិត្តមិនបានដែលជាទីគាប់ចិត្តបុរសក្នុងក្ដីស្រមៃរបស់សភាពនារីមួយចំនួន។

តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស នីកូ កាន់តែប្រែរូបរាងប្លែកគួរឱ្យចាប់អារម្មណ៍ ទាំងរូបរាង Style សម្លៀកបំពាក់ មួយវិញទៀត នីកូ ក៏ពូកែ Update Style ម៉ូដសក់ខ្លួនឯងដែរ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្ររឹតតែស្រលាញ់ចូលចិត្តជាមួយភាពស្អាតបាតជះរាងសង្ហារបស់ នីកូ។

យ៉ាងណាមិញមួយរយៈចុងក្រោយនេះតារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះកាន់តែធ្វើឱ្យមហាជនរំជើបរំជួល លង់ជ្រៅជាមួយនឹងរូបស្រស់ មើលពីជ្រុងណាក៏សង្ហាដូច Oppa កូរ៉េ៕

តោះ! ចង់ដឹងថា នីកូ មានរូបរាង និងទម្រង់មុខសង្ហាកម្រិតណា ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់