/61bc17842819a_1639716720_medium.jpg)
- សុក្រ, 17 ធ្នូ 2021 04:56
- ព័ត៌មាន
ដំណើរចូលសិល្បៈ និងទំនាក់ទំនងក្រៅឆាករបស់តារាទាំង៣ដួងនេះ ត្រូវបានទម្លាយ!
- សុក្រ, 17 ធ្នូ 2021 04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរចូលសិល្បៈ និងទំនាក់ទំនងក្រៅឆាករបស់តារាទាំង៣ដួងនេះ ត្រូវបានទម្លាយ!
ប្រិយមិត្ដដែលនិយមទស្សនាកម្មវិធីកំប្លែងដែលដឹកនាំសម្ដែងដោយលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ប្រាកដជាស្គាល់ និងដឹងពីសមត្ថភាពសម្ដែងរបស់នាយក្រូច នាយចឺម និងស្រីអ៊ីត ត្បិតថាបច្ចុប្បន្ន គេមិនសូវឃើញនាយចឺមសម្ដែងក្នុងក្រុមនេះក្ដី។
អ្នកគាំទ្រតារាសម្ដែងទាំងបីដួងភាគច្រើន បានដឹងថា ពួកគេមានស្រុកកំណើតនៅខេត្ដកំពង់ស្ពឺដូចគ្នា ប៉ុន្ដែទំនាក់ទំនងស៊ីជម្រៅក្រៅឆាកយ៉ងណា គេមិនសូវដឹងឡើង។ នៅថ្ងៃនេះមានតារាម្នាក់ក្នុងចំណោម៣ដួងនោះ បានទម្លាយរឿងនេះតាមរយៈSabay។
នាយក្រូច ដែលមានឈ្មោះពិតថា សេន សុប៊ុន ឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ នេះថា នាយចឺ គឺជាកូនប្រុសបង្កើតរបស់បងស្រីច្បងរបស់លោក ហើយនាយចឺក៏ត្រូវជាក្មួយបង្កើតរបស់លោកដែរ។ មុនល្បីឈ្មោះក្នុងរង្វង់សិល្បៈ គឺគ្រួសារនាយចឺម មានជីវភាពខ្វះខាតច្រើន ទើបនៅអំឡុងឆ្នាំ២០១៥ រូបលោកបានយឹតយោងឲ្យនាយចឺមបានចូលសិល្បៈនឹងគេ ក្នុងនាមជាអ្នកកំប្លែង ហើយក្រោយមករូបលោក ស្រីអ៊ីត និងនាយចឺម ទទួលបានកុងត្រាថ្មីមួយជាមួយផលិតកម្មសាន់ដេរយៈពេល៦ឆ្នាំ គិតចាប់ពីឆ្នាំ២០១៥ មក។
ចំណែកស្រីអ៊ីត ដែលមានឈ្មោះពិតថា សេន ចិន្ដា ត្រូវជាប្អូនស្រីពៅបង្កើតរបស់លោក។ ចំពោះស្រីអ៊ីត ក៏មានដំណើរដើមទងចូលសិល្បៈមិនខុសពីនាយចឺមដែលត្រូវជាក្មួយប្រុសរបស់លោកប៉ុន្មានដែរ។ ប៉ុន្ដែលោកថា អ្នកទាំងពីរសុទ្ធតែមានសមត្ថភាពរៀងៗខ្លួនក្នុងការសម្ដែង ទើបធ្វើឲ្យអ្នកដឹកនាំមើលឃើញពីសមត្ថភាព ហើយមានការគាំទ្រច្រើនពីមហាជន។
សូមបញ្ជាក់ថា បច្ចុប្បន្នតារាទាំងបីដួងដែលមានឈាមជ័រតែមួយនេះ មានជីវភាពធូរធារ ដោយសារចំណូលពីសិល្បៈ ដូចជា៖ ច្រៀង និងសម្ដែងតាមកម្មវិធីកាត់សក់ ចេញឆាកតន្ដ្រីសម័យ និងសម្ដែងនៅកម្មវិធីទូរទស្សន៍CTN។ ស្រពពេលគ្នានេះ តារាទាំងបីដួង មានដី និងផ្ទះក្បែរគ្នា នៅឯស្រុកកំណើតក្នុងស្រុកគងពិសី ខេត្ដកំពង់ស្ពឺដែរ៕
ជិន សុភ័ក្ដ្រ