• សុក្រ, 17 ធ្នូ 2021 07:46
  • ព័ត៌មាន

ធ្លាយដំណឹង MUC២០២០ រ៉េត សារីតា គ្រោងចាកចេញពីកម្ពុជាទៅកាន់ប្រទេសបារាំង

  • សុក្រ, 17 ធ្នូ 2021 07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិតមិត្តប្រើប្រាស់បណ្ដាញសង្គមហាក់ភ្ញាក់ផ្អើយយ៉ាងខ្លាំងក្រោយទទួលដំណឹងមកថា ពិធីការិនីប្រកបដោយចំណេះដឹងខ្ពស់ និងជា Miss Universe Cambodia ២០២០ កញ្ញា រ៉េត សារីតា គ្រោងចាកចេញពីកម្ពុជាឃ្លាតពីអ្នកគាំទ្រទៅកាន់ប្រទេសបារាំង

ឆ្លៀតក្នុងឱកាសប្រារព្ធពិធីខួបកំណើតមុនថ្ងៃស្រីស្អាតតូចច្រឡឹង សារីតា អ្នករៀបចំកម្មវិធី MUC លោកម៉ែន និមលរ័ត្ន បានបង្ហើបប្រាប់ប្រិយមិត្តថាការដែលរៀបចំកម្មវិធីខួបកំណើតឱ្យ សារីតា មុនថ្ងៃបែបនេះក៏ព្រោះតែនាងនឹងចាកចេញពីកម្ពុជាទៅប្រទេសបារាំងឆាប់ៗខាងមុខនេះ។

លោក ម៉ែន និមលរ័ត្ន៖ “Pre-Birthday for Sarita before she leave to French (ខួបកំណើតមុនថ្ងៃ សម្រាប់ សារី មុនពេលនាងចាកចេញទៅប្រទេស បារាំង)”។

យ៉ាងណាមិញការហោះហើរពីប្រទេសកំណើត ទៅប្រទេសបារាំងលើកនេះគេពុំទាន់ដឹងពីគោលដៅរបស់នាងនៅឡើយទេថា ធ្វើដំណើរសែនឆ្ងាយលើកនេះនាងទៅបំពេញភារកិច្ច ឬមានគម្រោងរស់នៅ ទីនោះតែម្ដង ឬយ៉ាងណា ខណៈ Sabay កំពុងរងចាំការឆ្លើយតបពីស្រីស្អាតរូបនេះ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី