/61bc4778232e6_1639728960_medium.jpg)
- 2021-12-17 08:21:08
- ព័ត៌មាន
ម្ដាយ ហ៊ិន ច័ន្ទនីរ័ត្ន ព្រមទទួលកំហុស ស្របពេលប្អូនស្រីបង្ហាញសាវតារគ្រួសារ
- 2021-12-17 08:21:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយ ហ៊ិន ច័ន្ទនីរ័ត្ន ព្រមទទួលកំហុស ស្របពេលប្អូនស្រីបង្ហាញសាវតារគ្រួសារ
ចន្លោះមិនឃើញ
គិតត្រឹមថ្ងៃទី១៧ ខែធ្នូ នេះ មិនទាន់មានការឆ្លើយតបផ្លូវការណាមួយពីតារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន ជុំវិញការទម្លាយរឿងជីវិតឯកជនរបស់តារាស្រីរូបនេះ ដោយនារីម្នាក់ដែលអះអាងថាជាប្អូនស្រីពៅបង្កើតរបស់នាងនៅឡើយទេ។
ខណៈដែលមហាជន រង់ចាំស្ដាប់ចម្លើយ ឬការបកស្រាយចេញពីមាត់របស់ ហ៊ិន ច័ន្ទនីរ័ត្ន ថាតើនាងព្រមទទួលស្គាល់ឪពុក ម្ដាយ និងបងប្អូនបង្កើត ឬក៏អត់នោះ? នៅថ្ងៃនេះ Sabay ទទួលបានព័ត៌មានថ្មីមួយពីភាគីប្អូនស្រីដែលអះអាងថាជាប្អូនស្រីបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មកថា៖”ម្ដាយ ព្រមទទួលកំហុសដែលឲ្យកូនទៅគេចិញ្ចឹម”។
កញ្ញា សុខ ស្រីអូន បានប្រាប់Sabay នៅរសៀលនេះថា ហេតុដែលត្រកូលនាង និងតារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន ខុសគ្នាក៏ដោយសារតែបងស្រី ច័ន្ទនីរ័ត្ន បានចេញទៅរស់នៅជាមួយម្ដាយ និងឪពុកចិញ្ចឹមតាំងពីអាយុ៣ឆ្នាំ ទើបច័ន្ទនីរ័ត្នប្រើត្រកូលខាងឪពុកចិញ្ចឹម។
ស្រីអូន បញ្ជាក់ថា រូបកញ្ញា និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវជាបងប្អូនបង្កើតក្នុងចំណោមបងប្អូនសរុប៥នាក់។ ក្នុងនោះ មានប្រុសម្នាក់ ហើយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាកូនទី៣ រីឯនាង គឺជាកូនស្រីពៅ កើតក្នុងគ្រួសារក្រីក្រមួយនៅខេត្ដតាកែវ។
កញ្ញា សុខ ស្រីអូន៖“កាលណោះ…គ្រួសារខ្ញុំក្រីក្រ ហើយម្យ៉ាងគាត់(ម្ដាយ) អាណិតបងប្អូនជីដូនមួយដែលរៀបការហើយអត់កូន ទើបឲ្យនីរ័ត្ន ទៅនៅជាមួយគេ។ ឥឡូវគាត់ក៏ស្ដាយក្រោយណាស់ដែរ ហើយទទួលស្គាល់ថាគាត់ខុសតែគាត់ចង់ថា បើបងស្រីអត់ទទួលស្គាល់ឪពុក ម្ដាយ និងបងប្អូនបង្កើតក៏អត់ទៅ គ្រាន់តែបងស្រីដឹង”។
សូមរំលឹកថា កាលពីដើមសប្ដាហ៍នេះ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះតារាសម្ដែងស្រីសម្រស់បាន ហ៊ិន ច័ន្ទនីរ័ត្ន ដោយរឿងរ៉ាវជីវិតពិតរបស់នាងត្រូវបានលាតត្រដាងដោយប្អូនស្រីម្នាក់ដែលអះអាងថាជាប្អូនស្រីបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ ការសម្រេច ទម្លាយនៅពេលនេះ គឺដោយសារតែកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ចេញកាន់តែឆ្ងាយពីឪពុក ម្ដាយបង្កើត ដោយទៅលេងស្រុកកំណើតក្នុងខេត្ដតាកែវ ម្ដង មិនដែលឆៀងចូលលេងឪពុក និងម្ដាយបង្កើតដែលនាងធ្លាប់ហៅថា៖”អ៊ុំប្រុស អ៊ុំស្រី”នោះឡើយ៕