• 2021-12-18 02:00:00
  • ព័ត៌មាន

ជានារីរឹងមាំម្នាក់ នីរ័ត្ន បៀមទុក្ខក្នុងដំណើរជីវិតដ៏កំសត់ ចាកឆ្ងាយពីគ្រួសារតាំងពីវ័យកុមារភាព

  • 2021-12-18 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាពិធីការិនីប្រចាំស្ថានីយ៍ទូរស្សន៍ បាយ័ន កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ជាសិល្បការិនីមួយរូបដែលកម្រនឹងបញ្ចេញនូវរឿងរ៉ាវទុក្ខលំបាកផ្ទាល់ខ្លួនទៅកាន់មហាជនលើបណ្ដាញសង្គមណាស់ ពោលនាងគឺជានារីរឹងមាំម្នាក់ ស៊ូរងទុក្ខតែម្នាក់មិនយករឿងការងារ និងគ្រួសារឡូកឡំជាមួយទោះបីជាមួយរយៈចុងក្រោយនេះនាងរងបញ្ហាជាច្រើន តែនាងនៅសបញ្ជាក់ពីភាពរឹងមាំដដែរ។

ដំណើរជីវិតដ៏វែងឆ្ងាយប្រមាណ៣០ឆ្នាំមកនេះ នីរ័ត្ន បានប្រឡូកក្នុងវិស័យសិល្បៈ ភ្លក់ស្ទើគ្រប់រសជាតិទាំងជីវិតការងារ និងឯកជនភាពរបស់នាងទម្រាំមានកេរ្ដិ៍ឈ្មោះល្បីរន្ទឺក្នុងពិភពសិល្បកម្ពុជានាបច្ចុប្បន្ននេះ។

ទន្ទឹមនឹងភាពជោគជ័យលើអាជីពជាអ្នកសិល្បៈ បើក្រឡេកត្រឡប់ទៅមើលជីវិតឯកជនភាពរបស់នាងវិញអាចនិយាយបានថា នីរ័ត្ន ជានារីរឹងខ្លាំងបំផុតដែលរស់នៅបៀមទុក្ខក្នុងដំណើរជីវិតដ៏កំសត់ ចាកឆ្ងាយពីគ្រួសារតាំងពីវ័យកុមារភាព។

ពោលថ្មីៗនេះទើបតែធ្លាយរឿង នីរ័ត្ន ចេញឆ្ងាយពីបងប្អូនគ្រួសារឪពុកម្ដាយបង្កើតតាំងតែពីអាយុ៣ឆ្នាំ ដោយសារបញ្ហាជីវភាពគ្រួសារក្រីក្រខ្លាំងពេក ហើយដំណើររឿងនេះបែកធ្លាយក្រោយនារីរូបស្រស់ម្នាក់ដែលអះអាងប្រាប់ Sabay ថាជាប្អូនស្រីបង្កើតរបស់ពិធីរិនីរូបនេះ បានបង្ហោះសារបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន ហើយជុំវិញបញ្ហានេះ នីរ័ត្ន មិនដែលបញ្ចេញទៅកាន់មហាជនម្ដងណាឡើយ។

ថ្វីត្បិតថាត្រូវចាកឆ្ងាយពីក្រុមគ្រួសារបង្កើតតាំងពីក្មេងវ័យ ទៅរស់នៅជាមួយម្ដាយមីងជីដូនមួយ នីរ័ត្ន នៅតែជាក្មេងល្អខិតខំប្រឹងរៀនសូត្រ មានសមត្ថភាពល្អចូលប្រលងស្រីស្អាតកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ កាលពីឆ្នា២០០៧ និងខំសាងប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ នីរ័ត្ន កាន់តែសបញ្ជាក់ឱ្យប្រិយមិត្តបានឃើញពីភាពរឹងមាំនាងក្នុងរយៈពេលចុងក្រោយនេះ ដែលក្រុមគ្រួសារបង្កើតរបស់នាងបានសើរើប្រវត្តិដ៏កំសត់នាង នីរ័ត្ន នៅតែបន្តភាពស្ងប់ស្ងាត់មិន ចេញមុខបកស្រាយរឿងច្រើន ស៊ូទ្រាំដោះស្រាយដោយយកភាពត្រជាក់ស្ងប់សុខ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម