• 2021-12-18 08:07:29
  • ព័ត៌មាន

ប្រឡូក​ច្រើន​ឆ្នាំ​ហើយ ប៉ែន ចំរ៉ុង ទើប​ប្រទះ​វីដេអូ​ចម្រៀង​ខ្មែរ​មួយ ចំណាយ​ច្រើន​មិន​ធ្លាប់​ជួប

  • 2021-12-18 08:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ែន ចំរុង ដែល​ហាក់​ស្ងប់ស្ងាត់​ការងារ​សម្ដែង​ប្រមាណ​ជាង ១​ឆ្នាំ​ចុង​ក្រោយ​នេះ​នោះ ឥឡូវ​បាន​លេច​មុខ​ជា​ថ្មី​ក្នុង​វីដេអូ​ចម្រៀង​មួយ​បទ​ដែល​កំពុង​និយម​របស់ Galaxy Navatra ដែល​លោក​ថា ជា​វីដេអូ​ចម្រៀង​មួយ​ដែល​ចំណាយ​ទុន​វិនិយោគ​យ៉ាង​ច្រើន​លោក​មិន​ធ្លាប់​ជួប។

តារា​ប្រុស​មក​ពី​​បាត់ដំបង​រូប​នេះ និយាយ​អំពី​បទ “LAMBO TOY” របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា ដែល​កំពុង​ល្បី​ខ្លាំង លើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok។ លោក​ថា បទ​នេះ បានថត MV រួចរាល់ហើយ​រង់​​ចាំ​តែ​ថ្ងៃ​ចេញ​ផ្សាយ​ជូន​ទស្សនិកជន​ប៉ុណ្ណោះ ក្នុង​នោះ លោកចាត់ទុកថា MV មួយបទនេះបានចំណាយច្រើន ធ្វើឡើងក្នុងទ្រង់ទ្រាយធំដែលខ្លួនមិនធ្លាប់ជួបនាពេលកន្លងមក។

បែប​នេះ លោក ប៉ែន ចំរ៉ុង ប្រាប់​ថា លោក​ពិត​ជា​រំភើបជាខ្លាំង ដោយ​សារ​ថា នេះ​ជា​បទ​ចម្រៀង​កម្រ និង​ពិសេស​មួយ។ លោក​មិន​បាន​បង្ហាញ​តួលេខ​លើ​ការ​ចំណាយ​សម្រាប់​ការ​ផលិត​បទ​ចម្រៀង​១​បទ​នេះ​ទេ។ ប៉ុន្តែ​ជាមួយ​គ្នា​លោក លើក​ឡើង​ថា ក្រោយ​ឃើញ​ការ​ផលិត​បទ​ចម្រៀង​ខាង​លើ លោក​មាន​ក្ដី​សង្ឃឹម​ថា សិល្បៈខ្មែរនឹងកាន់តែរីកចម្រើនតទៅទៀត ជាមួយនឹងការផលិត MV ធំៗ​កម្រិត​ស្តង់ដា ដូច​ជា" LAMBO TOY” របស់ផលិតកម្ម galaxy navatra នេះ។

តាមប្រភពច្បាស់ការថាបទLAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានកាត់ត កែពណ៌រួចរាល់អស់ហើយ ដែលផលិតកម្មត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ។

មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថាបទLAMBO TOY នឹងផ្ទះការគាំទ្រភ្ល្លូកទឹកភ្លូកដីមិនចាញ់បទ ”Are you ok” ខណៈដែលពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 114M តែរយៈពេល១ខែប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់