
- សៅរ៍, 18 ធ្នូ 2021 11:08
- ព័ត៌មាន
Minho Key និង Yeri បង្ហោះរូបថតជាមួយ Jonghyun ចង់បញ្ជាក់ថា ពួកគេនឹកបងម្នាក់នេះខ្លាំងយ៉ាងណា
- សៅរ៍, 18 ធ្នូ 2021 11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Minho Key និង Yeri បង្ហោះរូបថតជាមួយ Jonghyun ចង់បញ្ជាក់ថា ពួកគេនឹកបងម្នាក់នេះខ្លាំងយ៉ាងណា
ចន្លោះមិនឃើញ
ជាការពិតថ្ងៃនេះ (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១) គឺជាថ្ងៃដែលគ្រប់គ្នាចាំច្បាស់ ថាជាខួបគម្រប់ ៤ឆ្នាំនៃមរណភាពរបស់ Kim Jonghyun តារាចម្រៀងដ៏មានសមត្ថភាពរបស់ SHINee និងប្រចាំ K-Pop។
ជាការរម្លឹក និងចង់បញ្ជាក់ការនឹករលឹកដល់ Jonghyun សមាជិករួមក្រុមគឺ Minho ក៏បានបង្ហោះរូបជាមួយនឹងបងប្រុសរបស់លោកម្នាក់នេះដោយសរសេរភ្ជាប់ថា៖ «នឹកបងណាស់ បងគឺជាមនុស្សដែលបង្ហាញមុខក្នុងអាល់ប៊ុមរូបថតរបស់ខ្ញុំច្រើនជាងគេ ប៉ុន្តែរូបមួយនេះគឺជារូបចុងក្រោយដែលយើងបានថតជុំគ្នា។ ថ្ងៃនេះ គឺជាថ្ងៃមួយដែលប្អូននឹកបងខ្លាំងជាងរាល់ដង។ ត្រូវតែមានសុខភាពល្អ និងសប្បាយចិត្តណា៎! ប្អូននឹងចាំលើកទឹកចិត្តគាំទ្របង និងស្រឡាញ់បងរហូត។ ថ្ងៃនេះអាកាសធាតុមិនត្រជាក់សោះ មិនមែនដោយសារបងនៅក្បែរប្អូនឯណាហី?»។
ចូលដល់ Key វិញក៏បានបង្ហោះវីដេអូ Effect ថតលេងជាមួយ Jonghyun ដែរ នៅថ្ងៃនេះ។ ក្នុងវីដេអូពួកគេសើចសប្បាយណាស់។ ជាមួយគ្នានោះ Key ក៏បន្ថែម Caption ដែរថា៖ «ប្អូននឹកបង! នឹកពិតមែន!»។ (ចុច Link នេះ ដើម្បីទស្សនាវីដេអូនេះ)
ចុងក្រោយគេគឺ Yeri (Red Velvet) ដែលជាមិត្តភ័ក្តិល្អ និងក៏ជាសិស្សប្អូន ដែល Jonghyun ស្រឡាញ់ដូចប្អូនបង្កើតដែរនោះ ក៏បានបង្ហោះរូបរម្លឹកដែរ លើ Instagram Story៕