• 2021-12-20 08:00:00
  • ព័ត៌មាន

ក្នុងចំណោមផលិតកម្មយក្សកូរ៉េទាំង ៤ តើមួយណាកើបលុយច្រើនជាងគេប្រចាំឆ្នាំ ២០២១?

  • 2021-12-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមក្រុមហ៊ុនកម្សាន្តខ្នាតយក្សទាំង ​មាន​ HYBE, SM, YG និង​ JYP តើ​ផលិតកម្មមួយណា​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាងគេ​ប្រចាំ​ត្រី​មាសទាំង នៃ​ឆ្នាំ ២០២១?

បើផ្អែកលើបណ្ដាញផ្សព្វផ្សាយព័ត៌មាន​កូរ៉េផ្ទាល់ បាន​ឲ្យដឹង​ថាក្រុមហ៊ុន HYBE ជា​អ្នក​ឡើង​សោយរាជ្យជាក្រុមហ៊ុន​កម្សាន្តកំពូលមួយដែល​មាន​ចំនួនលក់ចេញ​ច្រើន និង​ចំណេញក៏ខ្ពស់តាមនោះដែរ។

នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ Sport Today ដែល​ជា​វិបសាយ​កូរ៉េ​ដ៏​ល្បី បាន​ចេញ​ផ្សាយនូវរបាយការណ៍ទូទាត់ចុងឆ្នាំ របស់ក្រុមហ៊ុនយក្សទាំង ក្រុមហ៊ុន​ដែល​កំពូលៗប្រចាំប្រទេស​ និង​ជោគជ័យ​ខ្លាំង​ជាងគេទោះ​ស្ថិតក្នុង​សម័យ​កូវីដ១៩ក៏ដោយ។

១. ក្រុមហ៊ុន HYBE

ស្ថិតក្នុងពេល​នៃ​ការរីករាលដាលនៃជំងឺកូវីដ ១៩ HYBE បាន​រក្សា​តំណែង​យ៉ាង​ល្អ ជា​ក្រុមហ៊ុនដែល​ជោគជ័យខ្លាំង ទាក់ទង​នឹង​ការ​លក់ រក​ប្រាក់ចំណេញ​បាន​ហូរហែ បន្ទាប់​ពី​កំណត់ត្រាលទ្ធផលប្រតិបត្តិការប្រចាំត្រីមាសខ្ពស់មិនធ្លាប់មាន។

នៅក្នុងត្រីមាសទី៣ ការលក់​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​ ៧៩,៤៩ភាគរយ៣៤១ ពាន់លានវ៉ុន (ខ្ទង់ ២៨៨,០៥លានដុល្លារ) ខណៈដែលប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំងដល់ ៦៣៣,៣៣ភាគរយ ស្មើនឹង ៦៥,៦ ពាន់លានវ៉ុន (ខ្ទង់ ៥៥,៤១លានដុល្លារ)

ដោយបន្ថែមលើការលក់ HYBE រកបានប្រាក់ចំណេញនៅត្រីមាសទី ១ ចំនួន​ ៧៩៨ ពាន់លានវ៉ុន (ខ្ទង់ ៦៧៤,០៨លានដុល្លារ) និងទី រកបាន ១១៦,៤ ពាន់លានវ៉ុន (ខ្ទង់ ៩៨,៣២លានដុល្លារ)

ការសម្តែងដ៏អស្ចារ្យរបស់ BTS, SEVENTEEN, TOMORROW X TOGETHER និង ENHYPEN ពិតជាបានជំរុញការលក់អាល់ប៊ុមរបស់ HYBE មានអត្រាកាន់តែខ្ពស់។

២. ក្រុមហ៊ុន SM

នៅឆ្នាំនេះ NCT និង aespa ព្រួតដៃគ្នារក​ចំណូល​ឲ្យ SM បាន​ច្រើនណាស់។ នៅ​ត្រីមាសទី ចំនួនលក់របស់ SM កើន ៣៤,២ភាគរយ ឬ ­ខ្ទង់ ១៣០,៤១លានដុល្លារ** ស្របពេល​ប្រាក់ចំណេញ​ប្រតិបត្តិការកើនដល់ ១០៩ភាគរយ១៤,១ពាន់លានវ៉ុន (ខ្ទង់ ១១,៩១លានដុល្លារ)

បើគិត​ពីចំនួននៃការលក់រយៈពេល ៣ត្រីមាសបន្តបន្ទាប់គ្នា SM រក​បាន ៣៩៥ពាន់លានវ៉ុន (ខ្ទង់ ៣៣៣,៦៣លានដុល្លារ)

៣.​ក្រុមហ៊ុន YG

ទោះបីជា BLACKPINK មិន​បាន​ចេញ​អាល់ប៊ុមជា​ក្រុម​នៅ​ឆ្នាំ ២០២១នេះ​ក៏ដោយ ប៉ុន្តែ​ក្រុមក៏បាន​រៀបចំជា​ការ​ប្រគុំតន្ត្រីអនឡាញ ក៏ដូចជាចេញ​អាល់ប៊ុម​ទោល ២ដងគឺ របស់ Rosé និង Lisa។ កត្តានេះ​ហើយ បាន​ជួយរួមចំណែកច្រើនបំផុត​ ដល់ចំនួនលក់​ចេញ និង​រក​បានប្រាក់ចំណេញជាហូរហែ​របស់ YG

ក្នុងត្រីមាសទី៣ ការលក់របស់ YG បាន​កើនឡើងដល់ ៣១ភាគរយ ឬ៨៦ពាន់លានវ៉ុន (៧២,៦៤លានដុល្លារ) ហើយប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបាន​កើនឡើង ៣៧១ភាគរយ១៧,៣ពាន់លានវ៉ុន (១៤,៦១លានដុល្លារ)

សរុបមក YG រក​បាន​ ២៦៦,៦ពាន់លានវ៉ុន (ខ្ទង់ ២២៥,២១លានដុល្លារ) រយៈពេល​ ៣ត្រីមាសប្រចាំឆ្នាំនេះ។

៤. ក្រុមហ៊ុន JYP

ចុងក្រោយគឺ JYP ក្រុមហ៊ុនដែល​ជោគជ័យគួរសម​សម្រាប់ការបង្ហាញ​ការ​សម្ដែង​របស់​តារា​របស់ខ្លួនមាន​ដូចជា Stray Kids, TWICE, ITZY និង NiziU ជាដើម។

អរគុណ​ដល់ការខិតខំ​ប្រឹង​ប្រែង​របស់​តារាៗ និង​ក្រុមការងារ ព្រោះការរួម​ដៃរបស់អ្នកទាំងអស់នេះ បាន​ធ្វើឲ្យចំនួន​នៃការ​លក់ និង​ប្រាក់ចំណេញ​ដែល​ទទួល​បាន​មាន​កម្រិតច្រើន។ ដោយនៅ​ក្នុង​ត្រីមាសទាំង ៣ ក្រុមហ៊ុន​អាចរក​ចំណូល​សរុប​បាន​ ១៣០,១ពាន់លានវ៉ុន (ខ្ទង់ ១០៩,៩០លានដុល្លារ)

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម