- 2021-12-20 02:34:20
- ព័ត៌មាន
មិនទាន់ចូលរោងការផង នាយ ចឺម ធ្វើរឿងទាំងនេះដាក់គូស្នេហ៏ថ្មី សឹងមិនចង់ជឿ
- 2021-12-20 02:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ចូលរោងការផង នាយ ចឺម ធ្វើរឿងទាំងនេះដាក់គូស្នេហ៏ថ្មី សឹងមិនចង់ជឿ
ចន្លោះមិនឃើញ
ក្រោយមហាជនដឹងរឿងស្នេហារបស់ នាយ ចឺម ជាមួយតារាសម្តែងម៉េម៉ាយកូនមួយ សេង សុខឃីម រួចមក អ្នកទាំងពីរតែងតែបង្ហាញភាពស្អិតរមួតជាមួយគ្នាទ្វេរឡើង រហូតធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែន រួមទាំងសរសើរពីការចេះស្រលាញ់គ្នា និងឲ្យតម្លៃគ្នាទៀតផង ។
ថ្មីៗនេះ តារាចម្រៀងនិងសម្តែង នាយ ចឺម បានបង្ហោះសាររៀបរាប់ពីក្តីស្រលាញ់ ចំពោះគូស្នេហ៏ថ្មីរបស់លោក ដោយការឲ្យតម្លៃគ្នាទៅវិញទៅមក តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ថាលោកមិនដែលធ្វើអ្វីដែលដៃគូររបស់លោកមិនចង់ឲ្យធ្វើរឺមិនអនុញ្ញាតិនោះទេ ព្រោះលោកមិនចង់បំផ្លាញស្នាមញញឹមរបស់នាង ហើយលោកធ្វើបែនេះមិនមែនខ្លាចនាងនោះទេ នេះក៏ព្រោះតែលោកឲ្យតម្លៃ ស្រលាញ់ គោរព ដល់មនុស្សដែលលោកស្រលាញ់តែប៉ុណ្ណោះ ព្រោះនាងបានមើលថែលោកគ្រប់ពេល ដូចនេះលោកមិនចង់បំផ្លាញទឹកចិត្តដែលនាងមានចំពោះលោកឡើយ ។
ចំណែកប្រិយមិត្តជាច្រើនពេលឃើញបែបនេះ បានចូលទៅខមមិនសរសើរគ្រប់គ្នាពីការចេះស្រលាញ់គ្នា ឲ្យតម្លៃគ្នា ហើយអ្នកខ្លះក៏ជូនពរអ្នកទាំងពីរចេះយោគយល់គ្នា និងឆាប់រៀបការឆាប់ៗទៀតផង ។
រម្លឹកផងដែរថា តារាចម្រៀង ក៏ដូចជាតារាកំប្លែងល្បីឈ្មោះ នាយ ចឺម បែកបាក់សង្សាររហូតដល់ទៅ៣លើក ហើយកន្លងមកលោកក៏ទើបតែបង្ហាញមុខសង្សារទី៤ជាសាធារណៈ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងមេម៉ាយកូនមួយ សេង សុខឃីម។ លើសពីនេះមហាជនចាប់អារម្មណ៍នាយមានចិញ្ចៀនប្រចាំចិត្តលើដៃនាងឆ្វេង ហើយតារាចម្រៀងរូបនេះទើបតែដាក់ In Relationship ជាមួយគូស្នេហ៍ ដែលទង្វើនេះលោកពុំធ្លាប់ធ្វើជាមួយសង្សារចាស់លោកទេ។