• 2021-12-20 03:32:50
  • ព័ត៌មាន

ស្ងាត់ៗ! វ៉ាន់ នីឡា បង្ហាញមុខលើកដំបូងបង្អស់ជាសាធារណៈ ក្រោយបាត់មុខជាច្រើនឆ្នាំ

  • 2021-12-20 03:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រី កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានបង្ហាញមុខលើកដំបូងជាសារធារណៈ ក្រោយបាត់មុខច្រើនឆ្នាំ ដោយមានបញ្ហារឿងក្តីក្តាំជាមួយអតីតគូស្នេហ៏។

ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុក របស់លោក បញ្ញា សិទ្ធិបានLive វីដេអូ ជាមួយកញ្ញា វ៉ាន់ នីឡា ជាលើកដំបូង ជាសារធារណៈ នៅផ្សារទំនើបអ៊ីអន ក្នុងនោះដែរលោកក៏បានបញ្ជាក់យ៉ាងខ្លីថា កញ្ញា វ៉ាន់ នីឡា វិលត្រឡប់មកវិញហើយ ។ តាមរយៈការឡើងច្រៀងជាលើកដំបូងដែលថ្ពាល់ពោរពេញទៅដោយទឹកភ្នែក ស្រែកច្រៀងស្ទើរមិនចេញពេលនេះ ធ្វើឲ្យនាង ទឹកភ្នែកបណ្តើរ និយាយបណ្តើរថា នាងមិននឹកស្មានថា ខ្លួនមានឱកាសបានមកឈរច្រៀងនៅទីនេះទេ ពេលខ្លះនាងដេកយំតែម្នាក់ឯង ដោយស្តាប់បទចម្រៀងចាស់ៗរបស់នាង រហូតធ្វើគិតថា មួយជីវិតនេះនាងមិនអាចមានឱកាសមកឈរច្រៀងនៅលើឆាកទៀតនោះទេ។ តាមការបញ្ជាក់យ៉ាងដូចនេះ ធ្វើឲ្យហ្វេនៗជាច្រើនសប្បាយចិត្តត្រេកអរគ្រប់គ្នា រហូតមានអ្នកគាំទ្រឲ្យនាងវិលត្រឡប់មកវិញឆាប់ៗទៀតផង ព្រោះហ្វេនៗទាំងនោះនៅតែស្រលាញ់នាងជានិច្ច។

រម្លឹកផងដែរថា អតីតតារាចម្រៀងស្រស់សោភា កញ្ញា វ៉ាន់ នីឡា ធ្លាប់មានរឿងស្នេហាជាមួយអតីតគូស្នេហ៍ លោក គុយ គុយ សិទ្ធិស័ក្ដិ រហូតមានរឿងក្តីក្តាំ ជាមួយគ្នាទៀតផង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី