/Minisrty_2021/M019/61c01fe5819a6_1639981020_medium.jpg)
- ច័ន្ទ, 20 ធ្នូ 2021 06:22
- ព័ត៌មាន
អតីត Freshie Boy សេង រ៉ាដាក់ ត្រូវឃុំខ្លួនក្រោយគ្រួសារ ណុបបាយ៉ារិទ្ធ ប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ
- ច័ន្ទ, 20 ធ្នូ 2021 06:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីត Freshie Boy សេង រ៉ាដាក់ ត្រូវឃុំខ្លួនក្រោយគ្រួសារ ណុបបាយ៉ារិទ្ធ ប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ
ចន្លោះមិនឃើញ
អតីត Freshie Boy លោក សេង រ៉ាដាក់ ហៅ ខួច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដីកាបង្គាប់ឲ្យឃុំខ្លួន ក្រោយតារាប្រុសរូបនេះ បានជេរប្រមាថ បរិហាកេរ្តិ៍ប៉ាម៉ាក់និងក្រុមគ្រួសាររបស់លោក ណុប បាយ៉ារិទ្ធ រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នៅប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកមួយដែលត្រូវបានគេស្គាល់ថា ជាបងប្រុសរបស់តារាចម្រៀង លោក ណុប បាយ៉ារិទ្ធិ បានបង្ហោះរូបភាពជាច្រើនសន្លឹក រួមទាំងមានដីកាបង្គាប់ឃុំខ្លួនលេខ ៧១៣៥ ច, ដ.ព.ស ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ពីសាលាដំបូងរាជធានីភ្នំពេញ និង នាំខ្លួនទៅកាន់មណ្ឌលអប់រំកែប្រែ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។ ដោយក្នុងនោះលោកបានបញ្ជាក់ថា នេះជាលទ្ធផលដែលបុគ្គលរូបនេះបានជេរប្រមាថ ក្រុមគ្រួសាររបស់លោក ដោយប្រើពាក្យអសុរសបំភ្លៃការពិត ដែលជាការបំផ្លាញកិត្តិយសមុខមាត់គ្រួសាររបស់លោកដោយមិនញញើតមាត់ ហើយរហូតមកដល់ពេលនេះ ត្រូវបានជាប់បណ្តឹងរាជ្ញា នឹងត្រូវទទួលទោសទៅតាមច្បាប់ហើយ ។
ចំណែកមហាជនគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងនេះភ្លាម៕