• 2021-12-20 07:04:00
  • ព័ត៌មាន

ស្ពឹកមុខខ្លាំងពេក តាប៊ុយ រត់ទៅវត្តស្រោចទឹកតម្លើងរាសី ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ស៊យផ្ទួនៗ

  • 2021-12-20 07:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតពិធីករប្រុសប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV VJ តាប៊ុយ ស្រវ៉ាទៅវត្តនិមន្ដព្រះសង្ឃស្រោចទឹកឱ្យ ក្រោយជួបបញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងកក្រើក កាលពីយប់ថ្ងៃទី១៣ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្ស៊ី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

មួយរយៈចុងក្រោយនេះអតីតពិធីករប្រុសឆ្នើម VJ តាប៊ុយ ហាក់ស្មុកស្មាញ និងជួបរឿងស៊យផ្ទួនៗ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងកក្រើក ដែលម្ចាស់រថយន្ដរងគ្រោះទាមទារសំណង់ ២២៥០ដុល្លារ

បន្ទាប់មកមានការវែកញ៉ែក និងរិះគន់យ៉ាងច្រើនជុំវិញបញ្ហាសំណង់នេះ ដែលជាហេតុធ្វើឱ្យ ម្ចាស់រថយន្ដអន់ចិត្ត និងបានសម្រេចចិត្តប្ដឹងទាមទារជំងឺចិត្តជាថ្មីយ៉ាងសម្បើមរហូតដល់ទៅ ២ម៉ឺនដុល្លារ ហើយថវិកានេះសាមីខ្លួនម្ចាស់រថយន្ដខូច ខាតបានបញ្ជាក់ថានឹងយកទៅបរិច្ចាកទៅកាន់មន្ទីពេទ្យគន្ធបុផ្ផាទាំងអស់។

បញ្ហាកាន់តែវែងឆ្ងាយធ្វើឱ្យ តាប៊ុយ ឈឺក្បាលរហូតរត់រកព្រះសង្ឃស្រោចទឹកឱ្យដើម្បីលើករាសី ជាថ្មីម្ដងទៀត និងចៀសពីបញ្ហាទាំងឡាយ នេះជាការរៀបរាប់ក្នុងការ Live ហ្វេសប៊ុក តាប៊ុយ៕

ទស្សនាវីដេអូ Live តាប៊ុយ ខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់