- 2021-12-21 04:26:34
- ព័ត៌មាន
ស្ងាត់ៗ! ដេននី ក្វាន់ ទម្លាយការពិតរឿងពពោះកូនទី២
- 2021-12-21 04:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ! ដេននី ក្វាន់ ទម្លាយការពិតរឿងពពោះកូនទី២
ចន្លោះមិនឃើញ
តារាសម្តែងស្រីសាច់សខ្ចី ដេននី ក្វាន់ ស្ងាត់ៗបានទម្លាយរឿងមានផ្ទៃពោះកូនទី២ រហូតធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ថ្មីៗនេះ តារាសម្តែង ដេននី ក្វាន់ បានទម្លាយរូបថតតេស្តទឹកនោមមួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់នាង ដោយបានបញ្ជាក់ថា កាដូជូនខ្លួនឯង។ តាមរយៈកាទម្លាយកាពិតនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតារាស្រីរូបនេះត្រូវបានគេដឹងថា នាងចង់បានកូនម្នាក់ទៀត ខណៈដែលរូបនាងតែងតែផុសរូបកៀកកើយជាមួយបុរសម្នាក់ដែលតែងតែបិទមុខ ដែលគ្រប់គ្នាសង្ស័យថា ជាគូស្នេហ៏ថ្មីរបស់នាង ។
ក្រោយពីបានទម្លាយការពិតនេះបែបនេះ ធ្វើឲ្យអ្នកគាំទ្រជូនពរនាងគ្រប់គ្នា ដោយអ្នកខ្លះចង់ដឹងថា តើនេះគឺជាការពិតរឺយ៉ាងណា ចំណែក តារាស្រីរូបនេះវិញក៏បានបញ្ជាក់ទៅវិញថា មិនមែនលេងសើចទេ តែវាជាការពិត ។
រម្លឹកផងដែរថា កាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ តារាម៉ូដែល និងសម្ដែងដ៏សិចស៊ី ដេននី ក្វាន់ បានទម្លាយការពិតថា កុមារី ល្អហួស ដែលគេគ្រប់គ្នាស្គាល់ថា ជាក្មួយស្រីរបស់នាងនោះ ស្រាប់តែនាងបានទម្លាយការពិតថា ល្អហួស គឺជាកូនបង្កើតរបស់នាង រហូតធ្វើឲ្យមហាជនគិតថា មិនជឿនោះទេ ព្រោះតាំងពីដើមមកគេមិនដែលឮថា ដេននី ក្វាន់ បានរៀបការ ឬមានស្វាមីម្ដងណាឡើយ ហើយកុមារីល្អហួស ចម្រើនវ័យ១៣ឆ្នាំទៅហើយទើបនាងសម្រេចចិត្តទម្លាយការពិតប្រាប់គេ នាងបានព្យាយាមលាក់រឿងមានកូន និងស្វាមីដោយសារតែកាលណោះនាងនៅបន្តអាជីពសិល្បៈនៅឡើយ ដោយស្វាមីរបស់នាងមានឈ្មោះ ជូ តុងអាន តែឥឡូវពួកគេបានបែកគ្នាច្រើនឆ្នាំហើយ៕