• 2021-12-22 03:16:21
  • ព័ត៌មាន

មុនកូវីដ ក្នុង១ខែ៦០រោង វ៉ៃដាច់ ឥឡូវមានការងារដូចមុនហើយ តែនាយក្រូចថាទៅមិនរួច

  • 2021-12-22 03:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ដ ជាពិសេសអ្នកគាមទ្រតារាកំប្លែងនាយក្រូច ប្រាកដជាបានជ្រាបថា បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក នៃជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមក តែការងារសិល្បៈរបស់នាយក្រូចមិនដែលធ្លាក់ដល់បាត ឬអត់ទាំងស្រុងនោះទេ។

នាយក្រូច បានប្រាប់Sabay នៅថ្ងៃទី២២ ខែធ្នូ នេះថា ចាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ហើយអនុញ្ញាតឲ្យមានការជួបជុំ ឬពិធីមង្គលផ្សេងៗឡើងវិញ ស្រាប់តែការងារសិល្បៈមានផ្ញុកគ្នាដូចមុន ពោលគឺស្មើនឹងការងារដែលលោកទទួលបាននៅមុនពេលកូវីដ ផ្ទុះ។

នាយក្រូច៖”មុន...កាត់សក់មួយថ្ងៃ២រោង ថ្ងៃខ្លះអាចលោតដល់៣ទៀត តែឥឡូវទោះបីមានវិញក៏ទៅលែងរួចដែរ ខ្ញុំក៏ចាស់ដែរហើយ ហើយមួយទៀតចង់លេងតែមួយៗទេ ក្នុង១ថ្ងៃ ព្រោះចង់ទុកវា(សិល្បៈ នៃ​ការ​កំប្លែង)ឲ្យបានយូរបន្ដិច…ទុកខ្លះគ្រាន់ជាមរតកជីវិត"។

ត្បិតថាលោកមិនបានបង្ហើបពីតម្លៃខ្លួនក្នុងការទទួលកាត់សក់ក្នុងពិធីមង្គលការម្ដងចំនួនប៉ុន្មាន តែលោកបង្ហើបថា ក្នុង១ឆ្នាំៗលោកមានចំណូលច្រើនដែរពីផ្នែកកាត់សក់ ដោយមិនគិតចំណូលពីថតស្ពត ឬថតកម្មវិធីកប្លែងរបស់លោក គឺ១ខែលោកទទួលបានកម្មវិធីកាត់សក់ប្រមាណ៦០ រោងឯណោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម