• 2021-12-23 07:00:00
  • ព័ត៌មាន

ស្រលាញ់គាំទ្រយូរហើយដឹងទេថា នីកូ មានរឿងរ៉ាវអ្វីខ្លះដែលអ្នកមិនធ្លាប់ដឹង?

  • 2021-12-23 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាកដណាស់ប្រិយមិត្តបានស្គាល់រួចមកហើយពីតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស កម្លោះសង្ហា នីកូ។ នីកូ បានសាងប្រជាប្រិយភាពហក់ខ្ពស់ជាលំដាប់តាមរយៈស្នាដៃក្នុងបទចម្រៀងពីរោះៗជាច្រើនបទ។ ហើយបច្ចុប្បន្ននេះ នីកូ ក៏ជាតារាក្នុងក្ដីស្រមៃរបស់អ្នកគាំទ្រមួយរូបផងដែរ។

បើទោះជាមានមហាជន ជាពិសេសអ្នកគាំទ្របានដឹងរឿងរ៉ាវជាច្រើនជុំវិញកម្លោះរូបនេះ ប៉ុន្តែមិនប្រាកដទេថាប្រិយមិត្តបានដឹងអំពីរឿងពិតមួយចំនួនដែលលាក់បាំងនៅពីក្រោយដំណើរដើមទងក្នុងជីវិតតារាប្រុសរូបសង្ហារូបនេះ ដូច្នេះថ្ងៃនេះ Sabay នឹងបង្ហាញរឿងរ៉ាវពិតមួយចំនួនពីតារាប្រុស នីកូ។

តោះ! ចង់ដឹងមានអ្វីខ្លះទស្សនាខាងក្រោម៖

១. នីកូ គ្រាន់តែជាឈ្មោះប្រើប្រាស់ក្នុងជីវិតសិល្បៈរបស់កម្លោះរូបនេះប៉ុណ្ណោះ ចំណែកឈ្មោះក្នុងបញ្ជីកំណើតមានឈ្មោះថា “ ណុប សម្បត្តិពុទ្ធិរ័ត្ន "។

២.នៅក្នុងឆ្នាំ២០២១នេះ នីកូ មានអាយុ ២៥ឆ្នាំហើយប៉ុន្តែស្បែកវិញរលោងភ្លឺ ជះរាងសង្ហាដូច Oppa កូរ៉េមិនចាញ់រលកក្រោយប៉ុន្មានទេ។

៣. នីកូ ជាតារាកម្ពុជាមួយរូបដែលប្រឡូកខ្លួនក្នុងវិថីសិល្បៈ តាំងតែ អាយុ៣ឆ្នាំមកម្ល៉េះ លោកធ្លាប់ក្នុងកម្មវិធីទូរទស្សន៍ជាហូរហែ ហើយ នីកូ ក៏ធ្លាប់សម្ដែងរឿងកាលពីវ័យកុមារភាពផងដែរ។

៤. សមាជិកក្នុងគ្រួសារ នីកូ ទាំងអស់ សុទ្ធតែចេះច្នៃម៉ូដសំលៀកបំពាក់ ជាក់ស្ដែងកន្លងមក នីកូ ធ្លាប់ច្នៃម៉ូដសំលៀកបំពាក់មិនតិចឈុតទេ សម្រាប់ក្រុមរាំ និងខ្លួនឯកផ្ទាល់។

៥. មុនជ្រកក្នុងទ្រនំ ហង្សមាស នីកូ ធ្លាប់ជាតារាចម្រៀងប្រចាំផលិតកម្ម M , អង្គរវត្ត និងផលិតកម្ម សាន់ដេ

អត្ថបទ៖ PAV SREY PICH

មតិយោបល់