• 2021-12-23 07:06:00
  • ព័ត៌មាន

SM នឹងឲ្យ Fan ជុំវិញពិភពលោកចូលមើលការផ្សាយផ្ទាល់ «SMTOWN LIVE 2022» ដោយ Free

  • 2021-12-23 07:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមដំណឹង​ដែល​បាន​បញ្ជាក់ ផលិតកម្ម SM នឹង​ផ្សាយផ្ទាល់សម្រាប់ការប្រគុំតន្ត្រី SMTOWN LIVE 2022: SMCU EXPRESS@KWANGYA នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ១រសៀល នៅកូរ៉េ (ត្រូវ​នឹង​ម៉ោង ១១ នៅកម្ពុជា)

អ្វី​ដែល​ពិសេស អ្នកគាំទ្រ​នៅជុំវិញពិភពលោកអាចទស្សនាការប្រគុំតន្ត្រីផ្ទាល់​បាន​តាមរយៈ YouTube, TikTok, Twich, Twitter, Instagram, Facebook, Beyond LIVE, LG U+ Idol Live និងបណ្ដាញសង្គមផ្សេងទៀតដោយសេរី។

នេះជា​ព័ត៌មាន​ល្អ​សម្រាប់អ្នក​រង់ចាំការសម្ដែងពិសេស​របស់ Idol សំណព្វចិត្តរបស់ពួកគេ​ដែល​ជាតារា SM ហើយគ្រប់គ្នាប្រាកដជា​នឹង​បាន​ឃើញពីទស្សនីយភាព​អស្ចារ្យលើឆាក​ជាមួយគ្នាពីគ្រប់ទីកន្លែង​នៅជុំវិញពិភពលោក៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់