• 2021-12-27 01:52:23
  • ព័ត៌មាន

SM បង្ហាញមុខក្រុមនារីជើងខ្លាំង ចម្រាញ់សុទ្ធតែអ្នកខ្លឹមប្រចាំក្រុមហ៊ុន​ផ្ដុំជាក្រុម GOT

  • 2021-12-27 01:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ផលិតកម្ម SM បាន​ប្រកាស និង​បង្ហាញពីក្រុម​ចម្រៀង​ថ្មីគឺ Girls On Top (GOT) ដែលក្នុង​នោះ​រួមមាន៖ BoA, Taeyeon និង Hyoyeon (Girl’s Generation), Seulgi និង Wendy (Red Velvet), Winter និង Karina (aespa)។ បន្ថែម​ពី​លើ​ការ​ប្រកាស​ SM ក៏​បាន​ឲ្យដឹង​ដែរ​ថា​ ក្រុម​ចម្រៀង​ថ្មី​នេះ​នឹង​ចេញ​មុខ​ច្រើន​សម្រាប់​ការងារ​ថ្មី​នាពេលអនាគត។

យោងតាម​សេចក្ដី​ប្រកាស Girls On Top នឹង​មិន​សម្ដែង​ត្រឹមតែនៅ​លើ​ឆាក​ពិសេស នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ប៉ុណ្ណោះទេ ប៉ុន្តែក្រុម​នឹង​ចេញ​បទចម្រៀង​រួមគ្នា ដែលបទ​នោះ​នឹង​បង្ហាញ​រូបរាងនៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម គ្រប់គ្នា​ដែលជាអ្នកគាំទ្រ​ពិតជា​មាន​ក្ដីរំភើបជា​ខ្លាំង ព្រោះបំណងរបស់ពួកគេ​បាន​សម្រេចហើយ។ ក្រោយ​ពី​ឃើញ​នៃភាព​ជោគជ័យ​របស់​ក្រុម​ប្រុស​របស់ SM គឺ SuperM ដូច្នេះពេល​នេះ​ Girls On Top ក៏បាន​បង្ហាញ​ខ្លួន​ជាប្រាកដ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់