• 2021-12-27 08:12:00
  • ព័ត៌មាន

នារីជាមិត្តស្រី ដង្ហោយហៅ នាង ប្រាក់សុគន្ធ ត្រឡប់មកបំពេញសន្យាធ្លាប់មានរួមគ្នា

  • 2021-12-27 08:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតរូបកាយលែងមាននៅលើលោកនេះមែនពិត ប៉ុន្តែស្នាមអនុស្សាវីយ៍ធ្លាប់មានរួមគ្នានៅតែដក់ជាប់ ជានិច្ចបើទោះជាតារាចម្រៀង នាង ប្រាក់សុគន្ធ លាចាកលោកភ្លាមៗជាហេតុធ្វើឱ្យគ្រួសារ និងមិត្តស្រីជាស្រលាញ់ពុំអាចទទួលយកបាន។

ការចាកចេញមួយនេះជាក្ដីឈឺចាប់ពន់ពេកសម្រាប់គ្រួសារសព ជាពិសេសនារីជាមិត្តស្រី ដែលធ្លាប់ស្រលាញ់គ្នា សន្យាធ្វើរឿងជាច្រើនរួមគ្នា ប៉ុន្តែមិននឹងបានបំពេញសន្យាផង ស្រាប់តែទទួលដំណឹងរន្ធត់ចិត្តពីមរណៈភាពរបស់មិត្តប្រុស។

យ៉ាងណាមិញក្រោយមរណៈភាពរបស់ នាង ប្រាក់សុគន្ធ ស្រាប់តែប្រិយមិត្តសង្កេតឃើញថា គណនីហ្វេសប៊ុកផ្លូវការរបស់ សុគន្ធ ត្រូវបានមានអ្នកយកទៅប្រើប្រាស់ដែត្រូវបានគេសង្ស័យថាជាមិត្តស្រី លោកដោយនាងបានធ្វើការ Add Story រូបភាពជាមួយ សុគន្ធ ពេលទទួលទានអាហារ ភ្ជាប់ជាមួយសារដ៏រំជួលចិត្តដង្ហោយហៅមិត្តប្រុសរៀបរាប់អំពីពាក្យសន្យារួមគ្នា។

នារីជាមិត្តស្រី៖ “បងហា វាលឿនពេកហើយទេដឹង អូនចាំបានថានៅអាទិត្យមុនបងចង់ថតរូបជាមួយ អូន Add Story ហើយទៅបោះតង់ថតរូបគូស្នេហ៍ប្ដូរ Cover តែពេលនេះបងក៏ទៅបាត់ដឹងទេថាអូននឹក”។

រម្លឹកផងដែរថាដំណឹងតក់ស្លុតករណីមរណៈភាពរបស់តារាចម្រៀងសម្លេងស្រទន់ នាង ប្រាក់សុគន្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីចេញពីកន្លែងច្រៀងមួយកន្លែង ត្រូវបានចែករំលែកយ៉ាងច្រើនក្នុងបណ្ដាញសង្គមកាលពីយប់ម៉ោង៣ ថ្ងៃទី២៥ ធ្នូ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់