• 2021-12-27 10:11:00
  • ព័ត៌មាន

វីវរហើយ! ប្អូនប្រុស ដេនីក្វាន់ កោះហៅអតីតបងថ្លៃ មកដោះស្រាយរឿងលុយកាក់

  • 2021-12-27 10:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចប្អូនប្រុសតារាស្រី ដេនីក្វាន់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមបន្ទាប់ពី រូបលោកបានធ្វើការបង្ហោះរូបភាពបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអតីតគូស្នេហ៍ ដេនីក្វាន់ ឱ្យចូលខ្លួនដោះស្រាយរឿងលុយកាក់ជាបន្ទាន់។

គណនីហ្វេសប៊ុកផ្លូវការរបស់ប្អូនប្រុសអ្នកនាង ដេនីក្វាន់ ឈ្មោះ Choun Kimsan បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់បុរស ភ្ជាប់ជាមួយសារយ៉ាងវែងក្នុងន័យកោះហៅបុគ្គលនោះចូលខ្លួនមកដោះស្រាយបំណុលដែលបានធ្វើការខ្ចី មិនព្រមសងនិងព្យាយាមរត់គេចមិនទទួលងសងជាច្រើនដង ទើបជា ហេតុធ្វើឱ្យសាមីខ្លីខ្លួនម្ចាស់លុយបង្ហោះមុខមាត់ពិតបែបនេះ និងគម្រាម Live ហ្វេសប៊ុកបកអាក្រាធបុរសជាអ្នកខ្ចីលុយថែមទៀតផង។

ទន្ទឹមនឹងនេះបុរសជាអ្នកខ្ចីលុយត្រូវបានមហាជនស្គាល់ថាជាអតីតគូស្នេហ៍ផ្អែមល្ហែមជាមួយនឹងបងស្រីបង្កើតរបស់ Choun Kimsan គឺអ្នកនាងដេនីក្វាន់។ ដោយកន្លងមកអតីតគូស្នេហ៍រូបនេះតែងតែបង្ហាញភាពស្អិតល្មួតជាមួយគ្នាហូរហែ ក្រោយមកក៏ស្រាប់តែធ្លាយដំណឹងស្នេហាមួយគូនេះបែកផ្លូវគ្នា រហូតមក ដល់ឆ្នាំ២០២១នេះលែងមានឈ្មោះជាគូស្នេហ៍១ឆ្នាំហើយ។

ក្នុងនោះ ដេនីក្វាន់ ក៏បានធ្វើការ Share ដោយលើកឡើងចង់ឱ្យអតីតគូស្នេហ៍ខ្លួនចូលមកដោះស្រាយដោយសន្តិវិធី មិនចង់ឱ្យមានរឿងវែងឆ្ងាយ។

យ៉ាងណាមិញជុំវិញរឿងរ៉ាវបំណុលនេះគេមិនទាន់ដឹងនៅឡើយទេថាមានទំហំទឹកលុយប៉ុន្មាន ឬមានលិខិត បញ្ជាក់យ៉ាងណាខ្លះនៅឡើយទេ ចំណែកសាមីខ្លួនបុរសជាអ្នកខ្ចីលុយនៅមិនទាន់ចេញមុខបកស្រាយ ឬប្រតិកម្មនៅឡើយទេ ខណៈ Sabay កំពុងរងចាំការឆ្លើយតបពីសាមីខ្លួនទាំងពីរជុំវិញបញ្ហានេះ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់