• 2021-12-28 02:00:00
  • ព័ត៌មាន

មើលរូបទាំងនេះទើបដឹងថា សម្រស់អ្នកមេម៉ាយកូន១ ហ្វីយ៉ាតា ក្រមុំៗខ្លះអាចសុំចាញ់

  • 2021-12-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបេក្ខនារី Freshie Girl ហ្វីយ៉ាតា កំពុងតែធ្វើឱ្យប្រិយមិត្តគ្រប់គ្នា ជាពិសេសបុរសៗជ្រួលជ្រើមជាមួយសម្រស់ដ៏ផូរផង់របស់នាងពេញមួយតួខ្លួនគ្មានកន្លែងទាស់ ស្អាតសិចស៊ីទាក់ភ្នែកតែម្ដងជាមួយនឹងរាងតូចមួយក្ដាប់បបូរមាត់សិចស៊ី គួបផ្សំជាមួយ Style ថតរូបស៊ីអារម្មណ៍ធ្វើឱ្យកម្លោះៗលង់ជ្រៅមិនតិចនាក់ទេជាមួយអ្នកមេម៉ាយចាយស្ដុករូបនេះ។

ថ្វីត្បិតធ្លាប់ឆ្លងកាត់ពពោះ និងសម្រាលកូន ហ្វីយ៉ាតា ជាសិល្បការិនីកម្ពុជាមួយរូបដែលអាចថែរក្សាសម្រស់ខ្ញង់ស្អាតជាងវ័យជាមួយរូបម្ដពិសេសផ្ទាល់ខ្លួន ដែលជុំរុញឱ្យសម្រស់នាងស្អាតមិនចាញ់ក្រមុំ ស្រកក្រោយនោះទេ ដែលស្ទើរតែគ្រប់សន្លឹកនៃរូបថតទាំងអស់ ហ្វីយ៉ាតា ស្អាតដាច់គ្មានកន្លែងទាស់។

ជាមួយនឹងរូបសម្រស់អំណាយផល បូកផ្សំជាមួយសមត្ថភាពប៉ិនប្រសប់ទាំងការរកស៊ី និងជាសិល្បការិនី ហ្វីយ៉ាតា ចង់ចិត្តប្រុសៗឱ្យឈ្លក់វង្វេងជាមួយនាងមិនតិចបើទោះជានាងស្ពាយឈ្មោះជាស្រ្តីមេម៉ាយ កូនមួយក្ដី។ ជាក់ស្ដែងតារាចម្រៀង Original Song ហេង វិទូ ក៏លង់ស្រលាញ់នាង ហើយធ្លាប់ជាអតីត គូស្នេហ៍នាងទៀតផង៕

តោះ!ចង់ដឹងថាសម្រស់ ហ្វីយ៉ាតា ស្អាតកម្រិតណាសូមទស្សនាខាងក្រោមនេះ៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់