
- អង្គារ, 28 ធ្នូ 2021 06:33
- ព័ត៌មាន
អង្គុយនិយាយសុខៗ Sandara Park យំហ៊ូ ពេលគិតថាខ្លួន «អត់ប្រយោជន៍ជាងគេ» ក្នុងក្រុម 2NE1
- អង្គារ, 28 ធ្នូ 2021 06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គុយនិយាយសុខៗ Sandara Park យំហ៊ូ ពេលគិតថាខ្លួន «អត់ប្រយោជន៍ជាងគេ» ក្នុងក្រុម 2NE1
ក្នុងពេលបង្ហាញមុខក្នុងកម្មវិធី Video Star តារាស្រីមុខមិនចេះចាស់ Sandara Park បានសម្រេចទម្លាយការពិតមួយចំនួន ទាក់ទងនឹងពេលវេលាលំបាកនានាក្នុងជីវិត។
ផ្ដើមភ្លាម Dara ស្រាប់តែអួលដើមករតែម្ដង ដោយនាងបានសារភាពថា ពេលដែលក្រុមត្រូវរំសាយ នាងជួបវិបត្តិផ្លូវចិត្តច្រើនណាស់ ព្រមទាំងបារម្ភពីអនាគតខ្លួនទៀត។ ពេលនេះ នាងមិនមានសមាជិក ៣នាក់ទៀតនៅជិតទេ នាងបារម្ភថា មិនដឹងអាចឈរតែឯងបានឬយ៉ាងណាទេ។
«នៅពេលយើងបំបែកក្រុម ហើយខ្ញុំត្រូវឈរតែឯង ពេលនោះខ្ញុំរងនូវសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ពេលបារម្ភខ្វល់ថា តើគួរធ្វើយ៉ាងណា? ហ្នឹងហើយ ពេលនោះហើយដែលពិបាកបំផុតសម្រាប់ខ្ញុំ»។ - Sandara Park។
តារាស្រីរូបនេះនៅបានបន្តទៀតថា «នៅពេលយើងនៅជុំគ្នា ខ្ញុំតែងគិតថា ខ្ញុំអត់ប្រយោជន៍ខ្លាំងណាស់សម្រាប់ក្រុម ព្រោះសមាជិកម្នាក់ៗ គេសុទ្ធតែមានទេពកោសល្យរៀងខ្លួនៗ ហើយខ្លាំងៗទៀត។ ខ្ញុំគិតថា បើខ្ញុំច្រៀងកន្លែងច្រើនពេកក្នុងបទ នោះវានឹងធ្វើឲ្យក្រុមយើងកាន់តែយ៉ាប់ ហើយខ្ញុំក៏មិនសប្បាយចិត្តដែរ»។
Dara នៅបានឲ្យដឹងទៀតថា រយៈពេល ២-៣ឆ្នាំក្រោយបំបែកក្រុម គំនិតអវិជ្ជមានតែងផុសចូលក្នុងខួរក្បាលនាងជានិច្ច ហើយកម្លាំងចិត្តធ្លាប់មានក៏ធ្លាក់ចុះជាលំដាប់។ មនុស្សដែលធ្លាប់តែទាក់ទងមកពីមុន ក៏ឈប់ទាក់ទងនាងហូរហែ ដូច្នេះ Dara ត្រូវរស់នៅក្នុងពិភពងងឹតអស់ជាង ២ឆ្នាំ។
អ្វីគ្រប់យ៉ាងត្រូវក្លាយជាមេរៀនជីវិត ព្រោះក្រោយព្យុះភ្លៀងរំលងទៅ តារាស្រីរូបនេះក៏ពង្រឹងស្មារតី និងរឹងមាំឡើងវិញ ហើយជាលទ្ធផលនាងបានស្គាល់ថាអ្នកណាជាមិត្តល្អពិតប្រាកដរបស់នាង។ មកទល់ពេលនេះនាងសប្បាយចិត្តណាស់៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី