• 2021-12-28 08:29:12
  • ព័ត៌មាន

ប្អូនៗប្រឡងបាក់ឌុប សូមទស្សនាទិដ្ឋភាពក្រៅរបង ហើយពិចារណាដល់សម្ដី ម៉ា ច័ន្ទបញ្ញា ផងណា!

  • 2021-12-28 08:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២៨ ខែធ្នូ នេះ គឺជាថ្ងៃចុងក្រោយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២១ ហើយ។ ទន្ទឹមគ្នានេះសិស្សច្បង ហើយបច្ចុប្បន្នជាតារាចម្រៀងល្បីឈ្មោះមួយរូប គឺលោក ម៉ា ច័ន្ទបញ្ញា បានផ្ដល់ដំបូន្មានគួរឲ្យពិចារណាមួយ ដោយមានភ្ជាប់រូបថតឪពុក-ម្ដាយ និងអាណាព្យាបាលដ៏កម្សត់នៅក្រៅមណ្ឌលប្រឡងមួយចំនួនផង។

តារាចម្រៀង និងជាអ្នកនិពន្ធលោក ម៉ា ច័ន្ទបញ្ញា និយាយថា៖ “រូបលោកបានប្រឡងជាប់ថ្នាក់ទី១២ ឬបាក់ឌុបប្រមាណ១០ឆ្នាំហើយ តែលោកនៅតែអះអាងថា មានតែការរៀនសូត្រទេ គឺជាអាវុធដ៏មុតស្រួច ដើម្បីរស់ឆ្លងពេលវេលាទៅថ្ងៃមុខ"។

ក្រៅពីពាក្យបណ្ដាំទាំងនេះ លោកក៏បានភ្ជាប់រូបថតបង្ហាញពីទិដ្ឋភាពនៅក្រៅរបងមណ្ឌលប្រឡងចំនួន៦សន្លឹកដែរ។ លោកបានប្រមូលរូបទាំងនេះពីបណ្ដាញសង្គម ដោយរូបភាពទាំងអស់សុទ្ធតែបង្ហាញពីទឹកចិត្ដស្រឡាញ់ និងយកចិត្ដទុកដាក់ចំពោះកូនៗ ពីសំណាក់ឪពុក-ម្ដាយ និងអាណាព្យាបាល ដែលកំពុងអង្គុយយ៉ាងអន្ទះសារនៅខាងក្រៅរបងសាលា ឬមណ្ឌលប្រឡង ដោយក្នុងចិត្ដបន់ស្រន់ឲ្យកូនៗជោគជ័យ ហើយភ្នែករំពៃទៅទីដែលកូនកំពុងអង្គុយប្រឡង។

តោះ…សូមទស្សនារូបថតទាំងអស់គ្នា៖

ជិន សុភ័ក្ដ្រ

មតិយោបល់