• 2021-12-29 03:39:20
  • ព័ត៌មាន

អ្នកដឹកនាំរឿង «Squid Game» បង្ហើបសាច់រឿងរដូវកាលទី ២ ហើយអាចឈានដល់រដូវកាលទី ៣ទៀត

  • 2021-12-29 03:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំរឿង «Squid Game» គឺ​លោក Hwang Dong Hyuk បានលើកឡើង​ពី​សាច់រឿង​មួយចំនួន​សម្រាប់​ដាក់បញ្ចូល​ក្នុងរដូវកាលទី២ នៃស៊េរីរឿងរបស់ Netflix

ស្ថិតក្នុង​បទសម្ភាស​នៅ​ថ្ងៃទី ២៨ ខែធ្នូ លោក Hwang បាន​បង្ហាញ​ការ​យល់ឃើញថា៖ «ខ្ញុំ​កំពុងតែពិភាក្សា​ជាមួយ​នឹង​ Netflix ពី​រឿង “Squid Game” រដូវកាល​ទី២ និងទី៣។ ខ្ញុំ​គិតថា​ យលង​នឹង​សម្រេច​បាន​ផ្លែផ្កាឆាប់ៗនេះ។ យើង​ដឹង​ថា​មាន​មនុស្សជា​ច្រើនកំពុងរង់ចាំ ដូច្នេះ​គ្រប់គ្នាក៏កំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដែល​ក្នុងការ​រៀបចំសម្រាប់រដូវកាលបន្ទាប់»

សម្រាប់ឆ្អឹងរឿងរដូវកាល​ទី២វិញ បើតាម​អ្នកដឹកនាំដដែល​បាន​លើកឡើងគឺ៖ «សាច់រឿង​នឹង​ផ្ដោតលើរឿងរ៉ាវ​របស់ Seong Gi Hun (តួ​សម្ដែង​ដោយ Lee Jung Jae) ដែលតួ​ម្នាក់លាក់បាំងគ្រប់យ៉ាង​ទាំងអស់។ ជាមួយគ្នា​នោះ រឿងក៏នឹង​បង្ហាញពីមនុស្សដែល Gi Hun បានជួប និង​មនុស្សដែល គាត់លេងល្បិចដាក់បន្ទាប់ពីនោះ»

Netflix ក៏​បាន​និយាយ​ដែរ​ពីលទ្ធភាព​ក្នុង​ការ​ចេញ​ផ្សាយ​នូវ​រដូវកាល​ទី ៣ «វាគឺជាការពិតដែល​យើងពិតជា​បានពិភាក្សាគ្នាក្នុងការ​ផលិតរឿង “Squid Game” ក្នុងនោះរួមមាន​ទាំងរដូវកាលទី៣ផងដែរ ប៉ុន្តែមិនទាន់​មាន​អ្វី​បញ្ជាក់​ច្បាស់នៅពេក​នេះ​ទេ»

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់