• 2021-12-29 04:54:12
  • ព័ត៌មាន

B.I នឹងក្លាយជាតារា K-Pop និងអាស៊ីដំបូងគេបានឡើងសម្ដែងនៅកម្មវិធី GRAMMYs Global Spin

  • 2021-12-29 04:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មាន​ច្បាស់ការ​មួយ​បាន​ ឲ្យដឹង​ថា​ B.I នឹង​ក្លាយជា​តារា​ទោល​ដំបូង​បង្អស់ក្នុងប្រវត្តិសាស្ត្រដែលឡើង​សម្ដែងលើឆាកប្រគំតន្ត្រី «GRAMMYs Global Spin» ហើយចាក់ផ្សាយ​នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

GRAMMYs Global Spin គឺជា​កម្មវិធី​ប្រគំតន្ត្រីដែល​ផលិតដោយ GRAMMY ផ្ទាល់ ដើម្បីក្ដាប់ឱកាសក្នុង​ការ​ផ្សព្វផ្សាយ​បទចម្រៀង​មកពីជុំវិញពិភពលោក។ តាំង​ពីឆ្នាំ​មុន​ GRAMMY បាន​ចាប់ផ្តើម​គម្រោង​ជាច្រើន ដើម្បីរួម​បញ្ចូល​តន្ត្រី​ចម្រុះ​ពី​ជុំវិញ​ពិភពលោក។ ជា​ពិសេស ពួកគេ​បាន​ប្តូរ​ឈ្មោះ​ពាន​រង្វាន់ 'Best World Music Album' ទៅ 'Best Global Music Album' ដើម្បីផ្លាស់ប្តូរ​ពី​រូបភាព​ផ្តាច់​មុខ​របស់ពួកគេតែម្ដង។

ការបង្ហាញការសម្ដែងលើកដំបូងលើឆាក 'GRAMMYs Global Spin' ចាប់ផ្តើម​ដំបូង​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ ២០២០ ដោយមាន​ការចូលរួមពីតារាជា​ច្រើនរូប។ ដោយឡែកងាកមក B.I វិញ នឹងក្លាយជាតារា K-Pop ដំបូងគេ ហើយក៏ជាតារាទោលអាស៊ីដំបូងគេផងដែរ ដែលបានសម្តែងនៅ 'GRAMMYs Global Spin'

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម