• 2021-12-29 07:21:00
  • ព័ត៌មាន

ខិតជិតចូលឆ្នាំ២០២២ ពេជ្រ សូលីកា សម្រេចក្ដីប្រាថ្នាទិញខនដូ ជាកាដូលួងចិត្តខ្លួនឯង

  • 2021-12-29 07:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់មិនប៉ុន្មានថ្ងៃទៀតទេឆ្នាំ២០២១ នឹងត្រូវបញ្ជប់ចាប់ផ្ដើមជាមួយឆ្នាំថ្មីឆ្នាំ២០២២ ស្រាប់តែតារាម្ដែងចម្រៀង ពេជ្រ សូលីកា ត្រៀមកាដូជាទីគាប់ចិត្តសម្រាប់ខ្លួនឯង និងស្វាមីជាមួយខនដូប្រណិតថ្មីដែលមានតម្លៃក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ។

នៅមុននេះបន្តិចគណនី Instagram ផ្លូវការរបស់តារាស្រីរូបស្រស់នេះបានបង្ហោះរូបភាព២សន្លឹកជាមួយស្វាមីជាទីស្រលាញ់ បង្ហាញពីសកម្មភាពដែលអ្នកទាំងពីរកំពុងធ្វើការផ្ដិតមេដៃ និងពិភាក្សាជាមួយភ្នាក់ងារការរិយាល័យលក់ខនដូមួយកន្លែង។

ក្នុងនោះតារាសម្រៀងល្បីឈ្មោះរូបនេះក៏បានបញ្ជាក់ផងដែរថានាង និងស្វាមីបានសម្រេចក្ដីប្រាថ្នា បាននឹងកំពុងទិញផ្ទះប្រភេទខនដូប្រណិតថ្មីមួយកន្លែង ធ្វើជាកាដូសម្រាប់ឆ្នាំ២០២២ខាងមុខនេះ។

ពេជ្រ សូលីកា៖ “កាដូសម្រាប់ឆ្នាំថ្មី២០២២ ផ្ដិតមេដៃភ្ជាប់ស្នេហ៍ សម្រេចបំណងប្រាថ្នាបានមួយទៀតហើយ”។

អាចនិយាយបានថាក្រោយជួបព្យុះភ្លៀងជាហូរហែកន្លងមក មួយរយៈចុងក្រោយនេះ សូលីកា រួមជាមួយស្វាមី កូនប្រុសជាទីស្រលាញ់ ហាក់មានសុភមង្គលជាខ្លាំងបន្ទាប់ពីពួកគេសាងភាពផ្អែមល្ហែម និងសម្រេចក្ដីប្រាថ្នារួមគ្នាបន្សល់សមិទ្ធផលទិញខនដូ ផ្ទះវីឡា ហើយបច្ចុប្បន្នក្រៅពីការងារសិល្បៈ សូលីកា ក៏៏មានអាជីកម្មណែនដៃផងដែរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់