• 2021-12-30 02:40:49
  • ព័ត៌មាន

ក្រវែងចោលទុក្ខសោកដដែលៗ! កញ្ញា វ៉ាន់ នីឡា វិលមកកាន់វិថីសិល្បៈជាថ្មីជាមួយនឹងការជឿជាក់បំផុត

  • 2021-12-30 02:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពលែងរវីរវល់នឹងរឿងសិល្បៈ ជាពិសេសលើអាជីពចម្រៀងរបស់ខ្លួន ក្រោយដើរចេញពីផលិតកម្មរស្មីហង្សមាសកាលពីជាង២ឆ្នាំមុន កញ្ញា វ៉ាន់ នីឡា បានលេចមុខជាថ្មីក្នុងបទចម្រៀងមនោសញ្ចេតនាដ៏ពីរោះមួយបទ គឺបទ“មិនចង់ខូចចិត្ដដដែលៗ" នៅចុងខែធ្នូ ឆ្នាំ២០២១ នេះ។

បទ “មិនចង់ខូចចិត្ដដដែលៗ” បានបង្ហោះនៅលើទំព័រYoutube ឈ្មោះ "NETFOX" ដែលគេដឹងថាទំព័រនេះ ត្រូវបានបង្កើតឡើងដោយអ្នកនិពន្ធ និងដឹកនាំសម្ដែង សុខ ជំនោរ ហើយត្រូវជាបងប្រុសបង្កើតកញ្ញាវ៉ាន់ នីឡា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានអ្នកចូលស្ដាប់ជិត៣០០ដងហើយ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ នេះ។

នៅលើទំព័រនោះ បានបញ្ជាក់ថា នេះ គឺជាបទថ្មីដំបូងគេរបស់កញ្ញា វ៉ាន់ នីឡា ក្នុងដំណើរត្រឡប់មកលើវិថីសិល្បៈវិញ និងស្វាគមន៍ឆ្នាំ២០២២។ ទន្ទឹមគ្នានេះ កញ្ញា វ៉ាន់ នីឡា ក៏បានសរសេរនៅលើគណនីFacebook នាងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នាងតែងតែមានក្តីសង្ឃឹមមួយ គឺផលិតបទចម្រៀងជូនអ្នកគាមទ្ររបស់នាង។

វ៉ាន់ នីឡា៖ “វាមិនមែនជាអារម្មណ៍អ្នកនិពន្ធបទភ្លេង រឺ story របស់អ្នកនិពន្ធទំនុកច្រៀង ប៉ុន្តែគឺជាអារម្មណ៍ពិតមួយរបស់មនុស្សស្រីម្នាក់។ ខ្ញុំសង្ឃឹមថា មនុស្សស្រីគ្រប់រូប ក្លាហាននៅក្នុងការចាកចេញពីភាពទុក្ខសោកទាំងឡាយដោយខ្លួនឯង ហើយស្រលាញ់ខ្លួនឯងជាខ្លួនឯង”។

កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងចាស់វស្សា សុខ ជំនោរ សម្រេចដើរចេញពីសិល្បៈមួយរយៈធំដោយខ្លួនឯង បន្ទាប់នាងមានទំនាក់ទំនងស្នេហាជាមួយកូនប្រុសមន្ដ្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃម្នាក់ ហើយទំនាក់ទំនងស្នេហានោះ ឈានដល់ការបែកធ្លាយវីដេអូអាក្រាតកាយពេញបណ្ដាញសង្គម។ រឿងរ៉ាវនេះ បានស្ងប់បាត់ទៅ គេក៏ឃើញតារាចម្រៀងរូបនេះវិលមកលើវិថីសិល្បៈជាថ្មី៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម