• 2021-12-30 03:08:02
  • ព័ត៌មាន

កុនខ្នាតធំ «បុព្វេសន្និវាស» នឹងបញ្ចាំងជាផ្លូវការនៅរោងកុននាពាក់កណ្ដាលឆ្នាំក្រោយ ឯតួរួមសម្ដែងសុទ្ធតែល្បីៗ

  • 2021-12-30 03:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីរាយការណ៍បាន​ចេញ​ផ្សាយ​ថារឿង «Love Destiny: The Movie» ដែល​សម្ដែង​ដោយ Pope Thanawat និង Bella Ranee គ្រោងចាក់បញ្ចាំង​ផ្លូវការនៅក្នុងរោងកុន នៅខែឧសភា ឆ្នាំ២០២២ខាងមុខ។

ប្រភពព័ត៌មាន បាន​បញ្ជាក់ថា ភាពយន្តខ្នាតធំ​មួយ​នេះ​ ជា​ការ​សហការផលិតរវាង​ ប៉ុស្តិ៍លេខ៣ថៃ និងក្រុមហ៊ុន GDH 559 ដោយ​មាន​ការ​ដឹកនាំ​សម្ដែង​ដោយលោក Ping Adison អ្នក​ដឹកនាំរឿង «Bangkok Traffic Love Story»

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់គឺ ក្នុងរឿងនេះ តួ​ថ្មី​នឹង​ចូលរួមសម្ដែង ដែល​សុទ្ធតែជា​តារា​កំពុង​ពេញ​ទទួល​បាន​ការគាំទ្រមាន Non Chanon, Ice Paris, Pookie Paweenut និង Kik Suwatjanee

Non Chanon
Ice Paris
Pookie Paweenut
Kik Suwatjanee

ប្រភព៖ Thai Update

មតិយោបល់