
- ព្រហស្បតិ៍, 30 ធ្នូ 2021 03:24
- ព័ត៌មាន
ក្ដៅៗ! PSY កំពូលតារាចម្រៀង K-Pop ប្រកាសចេញអាល់ប៊ុមធំនៅឆ្នាំក្រោយ
- ព្រហស្បតិ៍, 30 ធ្នូ 2021 03:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! PSY កំពូលតារាចម្រៀង K-Pop ប្រកាសចេញអាល់ប៊ុមធំនៅឆ្នាំក្រោយ
តារាចម្រៀងលំដាប់ Legend របស់កូរ៉េគឺ PSY បានប្រកាសពីគម្រោងវិលមកវិស័យបទចម្រៀងថ្មីផ្ទាល់ខ្លួនវិញនៅឆ្នាំក្រោយនេះ។
អ្នកណាក៏បានជ្រាបដែរថា ឥទ្ធិពលនាមជាតារាទោលរបស់ PSY ធំធេងល្បីសុសសាយយ៉ាងណាទាំងក្នុងប្រទេស និងពិភពលោក។ នៅឆ្នាំនេះ PSY មិនបានចេញអាល់ប៊ុមសម្រាប់ខ្លួនឯងទេ ក៏ព្រោះតែលោកមានអារម្មណ៍ថា វាហាក់បីដូចជាអត់ន័យ បើចេញតែបទចម្រៀង ហើយមិនបានសម្ដែងលើឆាកឲ្យបានស្រួលបួល។
«ប៉ុន្តែទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនឹងចេញអាល់ប៊ុមទី ៩របស់ខ្ញុំនៅឆ្នាំក្រោយ។ វាមានរយៈពេល ២ឆ្នាំហើយ ដែលពួកយើងមានអារម្មណ៍ថាជីវិតប្រចាំថ្ងៃរបស់យើងប្រែប្រួលយ៉ាងណា។ ខ្ញុំសង្ឃឹមថាឆ្នាំក្រោយ យើងអាចទទួលបានមកវិញនូវអ្វីដែលយើងបានបាត់បង់ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅ»។ នេះជាការលើកឡើងរបស់ PSY។
តារាប្រុសរូបនេះត្រូវបានគេស្គាល់តាមរយៈបទល្បីៗដូចជាបទ “New Face”, “Gentleman”, “Gangnam Style”, “Daddy” និងបទជាច្រើនទៀត។ ជាមួយគ្នានោះលោកក៏ត្រូវបានគេស្គាល់ថាជាស្តេចប្រចាំព្រឹត្តិការប្រគំតន្ត្រី ហើយអ្នកគាំទ្រជាច្រើនក៏កំពុងទន្ទឹងរង់ចាំថ្ងៃ ដែលការប្រគំតន្ត្រីបើកដំណើរការជាសាធារណៈម្តងទៀតដែរ៕
អត្ថបទ៖ យី សុធារី