• 2021-12-30 05:05:31
  • ព័ត៌មាន

អ្នកសិល្បៈខ្វះឱកាស និងដើមទុនមានសង្ឃឹមហើយ! ឧកញ៉ាឃ្លោក ប្រកាសជ្រោមជ្រែងជាចំហនៅថ្ងៃនេះ

  • 2021-12-30 05:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមចេញពីជីវិតរស់នៅបែបសាមញ្ញ ឬអាចនិយាយបានថាជាអ្នកកំប្លែងមិនសូវល្បីឈ្មោះ១រូប នាយឃ្លោក ដែលមានឈ្មោះពិតថា ទុំ សារុត បានកសាងកេរ្ដិ៍ឲ្យរបស់ខ្លួនឲ្យកាន់តែល្បី ហើយមានការទទួលស្គាល់នូវភាពជោគជ័យរបស់លោកពីសំណាក់រាជរដ្ឋាភិបាល និងមហាជន ក្រោយពីលោកទទួលបានងារជាឧកញ៉ា។

រយៈពេលជាង២០ឆ្នាំ នៃការដកឃ្លាចេញពីអាជីពកំប្លែង លោកបានកសាងសមត្ថភាពរកស៊ីអនឡាញដោយប្រើទេពកោសល្យលេងសំនួនវោហារដូចដែលលោកធ្លាប់ប្រើនៅក្នុងវិស័យសិល្បៈដែរ ដើម្បីលក់ផលិតផលថែទាំសុខភាពមួយដែលនាំចូលពីប្រទេសជប៉ុនឈ្មោះថា “E-VO”។

ឧកញ៉ា ទុំ សារុត ហៅនាយឃ្លោក ប្រាប់Sabay នៅថ្ងៃទី៣០ ខែធ្នូ នេះថា លោកជាអ្នកសិល្បៈវ័យចំណាស់ម្នាក់ធ្លាប់មានការបាក់ទឹកចិត្ដ អស់សង្ឃឹម និងមានសុខភាពទ្រុឌទ្រោមបំផុត ដោយសារតែលោកមានជំងឺទឹកនោមផ្អែម។ ប៉ុន្ដែអ្វីៗប្រែជាល្អប្រសើរ ដោយសុខភាពលោករឹងមាំឡើងវិញ បន្ទាប់លោកប្រើផលិតផលE-VO រហូតដល់បានសុខភាពរឹងមាំ ហើយមានលទ្ធភាពជួយដល់ការងារសប្បុរសធម៌ជាច្រើនទៀតផង។

ជំនួយសប្បុរសធម៌ដែលមានទាំងថ្នាំពេទ្យ និងថវិកាជួយដល់សិល្បករ-សិល្បការិនីចាស់ៗមានជំងឺប្រចាំកាយ និងពិការភាពតាមរយៈសមាគមសិល្បករខ្មែរ និងដោយខ្លួនលោកផ្ទាល់កន្លងមកនោះ គឺជាផ្នែកមួយជួយដល់ជនងាយរងគ្រោះ។ ប៉ុន្ដែនៅថ្ងៃនេះ លោកបានប្រើពាក្យមួយថា៖ "ចង់ឃើញស្នាមញញឹមសិល្បករគ្រប់គ្នា ប្រកបដោយសុខភាពល្អ និងមានលទ្ធភាពចិញ្ចឹមជីវិតដោយខ្្លួនឯងពេលចាស់ៗទៅ"។

នាយឃ្លោក៖ “យើងសូមឲ្យគាត់(អ្នកសិល្បៈ)ទាក់ទងមក…ហើយខ្ញុំនឹងផ្ដល់កញ្ចប់ផលិតផលE-VO ដែលមានតម្លៃចាប់ពី៧០០ដុល្លារឲ្យគាត់លក់សិន ដោយមិនបាច់មានទុន ឬលុយកក់អីឡើយ តែកន្លងមកខ្ញុំ សុទ្ធតែឲ្យគេកក់មុន”។

ដោយមើលឃើញអ្នកសិល្បៈចាស់ៗភាគច្រើនមានទេពកោសល្យហើយ តែខ្វះឱកាស និងដើមទុន ទើបលោកចង់ផ្ដល់ឱកាស និងដើមទុនជូន។ ប៉ុន្ដែលោកចង់ឲ្យគ្រប់អ្នកដែលលោកផ្ដល់ឱកាស និងដើមទុន ត្រូវព្យាបាល ឬប្រើផលិតផលឲ្យខ្្លួនឯងមានសុខភាពល្អជាមុនសិន។ បច្ចុប្បន្នគេឃើញលោក បានចាប់ដៃសហការលក់ផលិតផលប្រភេទនេះជាមួយលោក ជួង ជី ហៅនាយកុយ នាងកាតុ និងអ្នកសិល្បៈមួយចំនួនទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់