• 2021-12-30 05:36:40
  • ព័ត៌មាន

ហេតុផលធំតែមួយគត់ បណ្ដាលចិត្ត Nikki Nikki មិនទទួលច្រៀងកម្មវិធីណាទាំងអស់នៅចុងឆ្នាំ

  • 2021-12-30 05:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងដែលវិវត្តខ្លួនក្លាយជា អ្នកគ្រប់គ្រងតារាៗជំនាន់ថ្មីជាច្រើននាក់គឺ Nikki Nikki បាន​សុំម្ចាស់កម្មវិធីយោគយល់ ដែលខ្លួន​បដិសេធនឹងសំណើសុំឲ្យច្រៀងនៅកម្មវិធីរបស់ពួកគេ។ នេះ​ក៏ដោយសារនាង​មាន​ហេតុផល​ផ្ទាល់ខ្លួន។

បង្ហោះនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ Nikki Nikki បាន​បង្ហើបថា ការដែលខ្លួនសុំមិនទទួលច្រៀងនៅវេលាចុងឆ្នាំ ក៏ព្រោះ​នាង​ចង់ចំណាយពេល​ដ៏មាន​តម្លៃជាមួយនឹង​គ្រួសារ ក៏ដូចជាសមាជិក​ក្រុមការងារ ហើយទម្លាប់នេះក៏មិនមែនទើប​តែឆ្នាំនេះដែរ ពោលគឺនាងប្រកាន់ខ្ជាប់ ៣-៤ឆ្នាំហើយ​។ ប៉ុន្តែក៏មិនភ្លេចបញ្ជាក់ដែរថា ឈាន​ចូល​ឆ្នាំ២០២២ នាង​នៅតែទទួល​ការងារធ្វើជាធម្មតា។ ដូច្នេះ​បើខាងម្ចាស់ក្រុមហ៊ុន ឬផលិតផលណាចាប់អារម្មណ៍អាច​ទាក់ទង​ទៅ​នាង​ផ្ទាល់បាន។

មួយរយៈចុងក្រោយ​នេះ​ សង្កេតឃើញថា​ Nikki Nikki តែងបង្ហាញមុខជា​រឿយៗក្នុងវីដេអូ បែប​អប់រំសង្គម ក៏ដូចជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មផ្សេង ហើយគ្រប់គ្នា ពិសេសអ្នកគាំទ្រក៏រង់ចាំជានិច្ចដែរនូវស្នាដៃបទចម្រៀងថ្មីពីតារា​ស្រីរូបនេះ៕

រូបភាព៖ ទំព័រហ្វេសប៊ុក Nikki Nikki - នីគីនីគី

មតិយោបល់