- 2021-12-30 07:18:25
- ព័ត៌មាន
គង់ ចាន់ស្រីមុំ ទម្លាយរូបកាលជាង ១០ឆ្នាំមុន សម័យសក់ប៉ោង ឈ្នះអស់មារសត្រូវមុខក្រោយ
- 2021-12-30 07:18:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ចាន់ស្រីមុំ ទម្លាយរូបកាលជាង ១០ឆ្នាំមុន សម័យសក់ប៉ោង ឈ្នះអស់មារសត្រូវមុខក្រោយ
ចន្លោះមិនឃើញ
ស្ទីលក្នុងការរៀបចំតុបតែងខ្លួនតែងខុសគ្នា ពីជំនាន់មួយទៅជំនាន់មួយ។ ជាមួយគ្នានោះ ការលេងម៉ូដសក់ ក៏ជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរ ពិសេសសម្រាប់យុវវ័យសម័យថ្មី។
បើងាកទៅកាលពីជាង ១០ឆ្នាំមុន សក់សាប់ប៉ោងៗ គឺជាម៉ូដដ៏ពេញនិយមសម្រាប់មិត្តៗនារី ព្រោះគេគិតថា កាន់តែប៉ោងធំ កាន់តែ Cute។ គង់ ចាន់ស្រីមុំ ដែលកាលនោះនៅជាយុវតីនៅឡើយ ក៏ជាមនុស្សម្នាក់ដែលនិយមលេង Style សក់ប៉ោងដែរ។
តួយ៉ាងដូចនៅមុននេះបន្តិច ទំព័រហ្វេសប៊ុករបស់ គង់ ចាន់ស្រីមុំ បានបង្ហោះនូវបណ្ដុំរូបភាពជាច្រើន សុទ្ធតែជារូបកាលពីមុន មានន័យថាកាលពីជំនាន់នាងមានរហស្សនាមថា MOM MIKO ហើយសក់វិញសាប់ប៉ោងៗ។ ទស្សនាទាំងអស់គ្នានូវការតុបតែងខ្លួនរបស់អ្នកម្ដាយរូបនេះ៖