• 2022-01-03 04:57:52
  • ព័ត៌មាន

ដាក់ CV មក! មាស សុខសោភា ចេញប្រកាសរកមុខអនាគតកូនប្រសាររបស់ខ្លួន និងព្រាប សុវត្ថិហើយ

  • 2022-01-03 04:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍មុន​​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​ចាប់អារម្មណ៍​នឹង​ក្មេងប្រុសជំទង់ម្នាក់ដែលថតរូបជាមួយនឹង​ មាស សុខសោភា ហើយយុវជនរូបនេះ​ក៏មាន​គេ​សង្ស័យថា​ជាកូនប្រុស​របស់កំពូលតារា​ចម្រៀង​ស្រី​រូបនេះដែរ។

​គ្រប់គ្នា​ច្បាស់ចិត្តហើយថា​ នាង​បាន​រៀបការតាំង​ពី ១២ឆ្នាំមុន ក្រោយរូបបែកធ្លាយ​ក្រោម​ស្នាដៃ តារាចម្រៀង ឆន សុវណ្ណារាជ ប៉ុន្តែម្នាក់ៗ​ពិតជា​ទន្ទឹង​រង់ចាំយ៉ាង​ខ្លាំង​នូវ​ការ​បកស្រាយ​របស់ អ្នកនាង មាស សុខសោភា ​ទាក់ទង​នឹង​រឿងកូនចៅ។

ដោយឡែក នៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សោភា បាន​បង្ហោះរូបជា​ច្រើន​សន្លឹក អមជាមួយនឹង​ Caption លេងសើច ក្នុងន័យប្រកាសប្រយោលថា៖ «តោះសុំមើលមុខកូនប្រសារម៉ាក់ភា និងបងព្រាប សុវត្តិតិចមក»

​ច្បាស់​ពេកទៅហើយ ថា​នាង​ដឹងពី​ប្រតិកម្មមហាជន​ចំពោះកូន​ប្រុស​របស់​នាង ព្រោះ​មួយចំនួន​នៃអ្នកចែកចាយរូបភាព គឺ​ជានារីៗ ហើយពួកគេ​មិនតិចទេក៏លង់​នឹង​ភាព​ស្រស់សង្ហារបស់ក្មេងប្រុស ដែលសង្ស័យថាជាកូន​របស់​សោភាដែរ៕

អត្ថបទ៖ យី សុធារី

មតិយោបល់