• 2022-01-03 07:19:13
  • ព័ត៌មាន

ឆាប់ៗខាងមុខ Park Shin Hye លាភាពនៅលីវជាមួយ Choi Tae Joon នៅព្រះវិហារ

  • 2022-01-03 07:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាមបណ្ដាញសារព័ត៌មាន​ដែលចុះផ្សាយនៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១ បាន​ឲ្យដឹងថា Park Shin Hye និង Choi Tae Joon នឹងរៀបចំពិធីមង្គលការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១១ព្រឹក (ត្រូវនឹងម៉ោង ៩ព្រឹកនៅកម្ពុជា) នៅព្រះវិហារ ក្នុងក្រុងសេអ៊ូល។

យ៉ាងណាមិញ ទាក់ទងនឹង​ទំនាក់ទំនងស្នេហារបស់ Choi Tae Joon និង Park Shin Hye បាន​ប្រកាសពី​មង្គលការ និងត្រៀមធ្វើជាឪពុកម្ដាយគេកាលពីខែវិច្ឆិកា ដែលព័ត៌មាននេះកើតចេញពីសាមីខ្លួនផ្ទាល់។ គូស្នេ៍មួយគូនេះ​វិញ បាន​សារភាពជា​សាធារណៈនូវទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីឆ្នាំ ២០១៧៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម