• 2022-01-04 02:17:06
  • ព័ត៌មាន

Jisoo ទទួលសារអបអរថ្ងៃកំណើតពីមនុស្សរាប់លាននាក់ជុំវិញពិភពលោក ក្នុងនោះក៏មាន Beyoncé ដែរ

  • 2022-01-04 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ០៣ ខែមករា គឺជាថ្ងៃខួប​កំណើត​របស់ Jisoo (BLACKPINK) ហើយសម្រាប់​ថ្ងៃពិសេស​នេះ នាង​ក៏តែង​ទទួល​បាន​ការ​អបអរ និងជូនពរជា​ច្រើនពីអ្នកគាំទ្រ​ទូទាំងពិភពលោក ព្រម​ទាំងសមាជិកក្រុមផ្ទាល់ ក៏ដូចជា​តារាៗរួមអាជីព។ ជាមួយគ្នា​នោះ Jisoo ក៏បាន​បង្ហោះរូបភាពជាការអរគុណ​ដល់ទឹកចិត្ត និងការស្រឡាញ់របស់អ្នកគ្រប់គ្នា។

អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ សូម្បី Queen Bey (Beyoncé) ក៏ជាមនុស្សម្នាក់ដែល​បាន​ចូលរួម​សាទរ​ថ្ងៃខួប​កំណើតរបស់ Jisoo គម្រប់ ២៧ឆ្នាំ (ឆ្នាំកូរ៉េ) ដែរ ដោយ​បាន​បង្ហោះ​រូបភាពពីក្មេង អមជាមួយសាររីករាយថ្ងៃកំណើតទៀត។

កាយវិការ​បែប​នេះពិតជា​បាន​ធ្វើឲ្យគ្រប់គ្នា​ចាប់​អារម្មណ៍ ព្រោះ​នេះ​គឺជាភស្តុតាងបញ្ជាក់ច្បាស់ពេក​ទៅ​ហើយថា​ Beyoncé គាំទ្រ និងពេញ​ចិត្តសមត្ថភាព​របស់ Jisoo កម្រិតណា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់