• 2022-01-04 08:03:20
  • ព័ត៌មាន

ទុក្ខជាន់ទុក្ខ! ខំដឹកផ្លែឈឺយកទៅលក់ស្រាប់តែ តាចេក ជួបគ្រោះថ្នាក់ក្រឡាប់កង់់បីរបួសបែកក្បាល

  • 2022-01-04 08:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ នាយ ធុង បានឱ្យដឹងថាតារាកំប្លែងជើងចាស់លោក តាចេក បានជួបគ្រោះថ្នាក់ក្រឡាប់កង់បីខណៈដឹកផ្លែឈឺយកទៅលក់នៅគីរីរម្យបណ្ដាលឱ្យបែកក្បាលហូរឈាមពីនាក់ចៅតូចម្នាក់។

មហាជនស្លុតចិត្តជាខ្លាំងក្រោយទទួលដំណឹងក្រៀមក្រំនៅមុននេះបន្តិច ដោយតារាកំប្លែងកំសត់ម្នាក់ គឺលោកតាចេក រួមជាមួយនិងចៅម្នាក់បានធ្វើដំណើរដោយម៉ូតូសណ្ដោងកង់បីដឹកផ្លែឈឺដើម្បីយកទៅលក់នៅគីរីរម្យ ស្រាប់តែជួបហេតុការណ៍អាក្រក់ក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឱ្យរងរបួសបែកក្បាលកម្រិតស្រាល។

ក្នុងនោះមហាជន ជាពិសេសមិត្តសិល្បៈបង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងក្រោយទទួល ដំណឹងក្រៀមក្រំនេះ ក៏បានសម្ដែងការជូនពរដល់ តាចេក ឆាប់ជាសះស្បើយផងដែរ។ កន្លងមការាជើងចាស់រូបនេះជួបទុក្ខលំបាកជាច្រើនឥតស្រាក់ស្រាន៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី