• ពុធ, 5 មករា 2022 02:16
  • ព័ត៌មាន

កាន់តែប្លែកទៀតហើយ! ទេព បូព្រឹក្ស ចាក់ថ្លុកក្នុងវង់ឆៃយ៉ាំផ្អើលពេញបុរី ចុងក្រោយទៅSurprise កុសម៉ា សោះ

  • ពុធ, 5 មករា 2022 02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកលេងឆៃយ៉ាំង និងទេព បូព្រឹក្ស ព្រមទាំងមិត្ដភក្ដិជិតស្និទ្ធគ្នា បានបង្កើតភាពភ្ញាក់ផ្អើលមួយដល់តារាសម្ដែង និងជាពិធីការិនីសម្បូរវោហារ កុសុម៉ា ក្នុងថ្ងៃខួបកំណើតរបស់នាងកាលពីល្ងាចមិញ។ នោះ គឺការលេងឆៃយ៉ាំអមដោយការរាំចាក់ថ្លុកពីកញ្ញាទេព បូព្រឹក្ស ចូលដល់មុខផ្ទះកញ្ញា កុសុម៉ា តែម្ដង។

ក្រោយក្រុមឆៃយ៉ាំ និងមិត្ដភក្ដិបានទៅSurprise ដល់មុខផ្ទះឡើងផ្អើលអ្នករស់នៅក្បែរខាងគ្នា កញ្ញា កុសុម៉ា ទទួលសំណឹងថា ការរៀបចំដោយមិនឲ្យនាងដឹងខ្លួនជាមុននេះ គឺរៀបចំដោយកញ្ញា ទេព បូព្រឹក្ស ជាអ្នកកុម្មង់ម្ហូប ហើយលោក ជីដេវីដ គឺជាអ្នករៀបចំឲ្យមានការថតវីដេអូ។

ពិធីការិនីដែលធ្លាប់តែសម្បូរវោហារ ប្រែជាលែងនិយាយចេញដោយគ្រាន់តែញញឹម ហើយសម្រក់ទឹកភ្នែកនៅចំពោះមុខមិត្ដភក្ដិ និងកញ្ញា ទេព បូព្រឹក្ស ដោយប្រាប់ថាខ្លួនរំភើបពេក។ កញ្ញា ថែមទាំងពោលពាក្យមួយឃ្លាថា៖ “ប្លែករហូតមិត្ដខ្ញុំ”។

ក្រៅពីការទទួលបានភាពភ្ញាក់ផ្អើលនេះ គេមិនដឹងថាកញ្ញា កុសុម៉ា ទទួលបានកាដូអ្វីផ្សេងទៀតពីអ្នកនាង ទេព បូព្រឹក្ស និងមិត្ដភក្ដិនោះទេ។ ប៉ុន្ដែនៅពេលចាក់ថ្លុកនោះ គេឃើញទេព បូព្រឹក្ស យួរប្រអប់កាដូមួយនៅនឹងដៃដែលអាចប្រគល់ជូនកុសុម៉ានូវវត្ថុអនុស្សាវរីយ៍មានតម្លៃអ្វីមួយមិនខាន ព្រោះថ្មីៗនេះទំនាក់ទំនងរបស់ទេព បូព្រឹក្ស និងកញ្ញា កុសុម៉ា កាន់តែមានភាពស៊ីជម្រៅទាំងការងារក្នុងសិល្បៈ និងជីវិតឯកជនរបស់ពួកគេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី