• 2022-01-05 04:31:57
  • ព័ត៌មាន

តាចេក ប្រាប់មូលហេតុមិនទាន់ទទួលយកសំណើរជ្រោមជ្រែងផ្នែកជីវភាពពីតារាសម្ដែង ទូច ស្រីលក្ខណ៍

  • 2022-01-05 04:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសសិល្បករ-សិល្បការិនីខ្មែរ សម្ដែងការអាណិតអាសូរជាថ្មីចំពោះតារាកំប្លែងជើងចាស់លោក ឈុំ ប៊ុនឈឿន ហៅតាចេក បន្ទាប់ពីលោក និងកូនស្រី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសគ្រប់គ្នាកាលពីវេលាទាបភ្លឺ ថ្ងៃទី៤ ខែមករា។

ក្រោយពីដំណឹងនេះ ត្រូវបានគេចែករំលែកកាន់តែច្រើនឡើងលើបណ្ដាញសង្គម ក៏លេចមុខតារាសម្ដែង និងជាតារាម៉ូដែលអ្នកនាង ទូច ស្រីលក្ខណ៍ ផ្ដល់ជំនួយចំនួន៥០ដុល្លារ ហើយក៏បានសន្យារថានឹងកៀរគរថវិកាពីសប្បុរសជនបន្ថែមទៀត ដើម្បីព្យាបាលរបួស និងដោះស្រាយបញ្ហាជីវភាព។

អ្នកនាង ទូច ស្រីលក្ខណ៍ និយាយថា នាងពិបាកចិត្ដណាស់ដោយឃើញស្ថានភាពតាចេកបែបនេះ រូបនាងពិតជាចង់ជួបលោកពូដោយផ្ទាល់ដើម្បីLive រកថវិកាខ្លះដើម្បីជួយសម្រួលជីវភាព។ អ្នកនាងបន្ថែមថា៖“មិនបាច់តាម ABA ទេ គឺlive បានប៉ុន្មានជូនគាត់ប៉ុណ្ណឹងចំនួនបងប្អូនជួយគាត់បានទទួលដោយមិនបាច់ចូលកុងបុគ្គលណាម្នាក់”។

ទោះជាយ៉ាងសំណើរជួយជ្រោមជ្រែងនេះ មិនទាន់សម្រេចពីតាចេកនៅឡើយទេ ដោយលោកនៅអល់អែកចិត្ដថាតើគួរLive ឬអត់? ហើយម្យ៉ាងរបួសក្បាល និងខ្លួនប្រាណរបស់លោកមិនទាន់បាត់ឈឺ ខណៈកូនស្រីវ័យ៣០ឆ្នាំ និងម្នាក់ទៀតវ័យ២៥ឆ្នាំដែលរួមដំណើរជាមួយលោកនោះ កំពុងសម្រាកចាក់ថ្នាំនៅផ្ទះព្យាបាលនៅឡើយ។

បើតាមតាចេក ហេតុការណ៍គ្រោះថ្នាក់នេះ គឺបណ្ដាលមកពីលោកកម្លាំងខ្សោយ ងងឹតមុខមួយភាំង ក៏រឺម៉កកង់បីដែលមានផ្ទុកបន្លែ និងផ្លែឈើ ព្រមទាំងកូនស្រីពីរនាក់ ទាញធ្លាក់ចូលស្នាមភ្លោះផ្លូវដែលមានជម្រៅជ្រៅ ស្ថិតនៅតាមបណ្ដាយផ្លូវកៅស៊ូចេញពីរមណីយដ្ឋានគីរម្យប្រហែល២គីឡូម៉ែត្រ។ គ្រោះថ្នាក់នេះ បានកើតឡើងក្នុងពេលលោក ដឹកកូនស្រីៗ និងបន្លែ ផ្លែឈើ ទៅលក់នៅផ្សារត្រែងត្រយឹង នាម៉ោង៤ ទាបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ២០២២៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម