• 2022-01-05 08:12:58
  • ព័ត៌មាន

តារាបង្ហាញម៉ូដ សារី សុវត្ដី និងម៉ា នីតា នៅបន្ដ ឬអត់គឺជារឿងមួយ ប៉ុន្ដែ សន ពិសិដ្ឋ បញ្ជាក់ច្បាស់ហើយ!

  • 2022-01-05 08:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនបិទទំព័រឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២២ អ្នកសិល្បៈខាងសម្ដែង និងដើរម៉ូដល្បីឈ្មោះ៣រូប បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមួយប្រាវកាលពីខែធ្នូ ឆ្នាំ២០២១ ជុំវិញទំនាក់ទំនងស្នេហាក្រៅឆាក ឬស្នេហាត្រីកោណរបស់ពួកគេ។

រឿងរ៉ាវប្ដឹងផ្ដល់រវាងកញ្ញា សារី សុវត្ដី និងអ្នកនាង ស័ត សុខកញ្ញា ហៅម៉ានីតា ក្រោមបទចោទ "បរិហារកេរ្ដិ៍ និងបទគំរាមថានឹងសម្លាប់" ដែលគេដឹងថាបណ្ដឹងទាំងនេះកើតចេញរឿងស្នេហាត្រីកោណ បានស្ងប់ស្ងាត់បន្ដិច ឥឡូវនេះលោក សន ពិសិដ្ឋ បញ្ជាក់ជាថ្មីលើទំនាក់ទំនងក្រៅឆាកជាមួយនារីទាំងពីរនាក់នេះ។

តាមរយៈសំណួរជាច្រើនរបស់Sabay ទៅកាន់តារាសម្ដែងសម្បូរសាច់ដុំ និងមានមន្ដស្នេហ៍ សន ពិសិដ្ឋ នៅថ្ងៃទី៥ ខែមករា នេះ លោកបញ្ជាក់ថា រូបលោកពិតជាធ្លាប់មានទំនាក់ទំនងជាមួយនារីទាំងពីរនាក់នោះមែន ប៉ុន្ដែពេលនេះបានដោះស្រាយស្រេចបាច់អស់ហើយ។

លោក សន ពិសិដ្ឋ៖“រវាងគាត់ទាំងពីរ(ម៉ានីតា និងសុវត្ដី) ខ្ញុំមិនដឹងថាចប់ហើយ ឬនៅទេ ព្រោះពួកគាត់មានការប្ដឹងផ្ដល់គ្នាទៅវិញទៅមក…ហើយបើសម្រាប់ខ្ញុំជាមួយនឹងពួកគាត់បានចប់គ្នាអស់ហើយ...គឺបញ្ចប់ទាំងអ្នកមុន និងអ្នកក្រោយ អីចឹងជាក់ស្ដែងពេលនេះខ្ញុំអត់មានពាក់ព័ន្ធនឹងម្នាក់ណាទៀតទេ"។

សូមរំលឹកថា ទំនាក់ទំនងស្នេហាក្រៅឆាករវាងតារាសម្ដែង សន ពិសិដ្ឋ និងអ្នកនាង ម៉ានីតា ត្រូវបានមហាជនបានដឹងស្ទើរគ្រប់គ្នាហើយ តែទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយគ្នាប្រមាណ៤ឆ្នាំនេះ បានបង្ហាញកាន់តែច្បាស់ ក្រោយពីផ្ទុះរឿងលោក សន ពិសិដ្ឋ លួចមានទំនាក់ទំនងស្នេហាជាមួយកញ្ញា សារី សុវត្ដី តាំងពីឆ្នាំ២០២០ ហើយរឿងរ៉ាវផ្ទុះកាន់តែខ្លាំងនៅចុងឆ្នាំ២០២១ បន្ទាប់ពីនារីទាំង២នាក់ប្ដឹងផ្ដល់គ្នាដោយផ្ដើមចេញពីរឿងស្នេហាត្រីកោណនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់