• 2022-01-06 03:29:55
  • ព័ត៌មាន

គម្រោងហោះទៅអាមេរិកចូលរួមកម្មវិធី Grammy របស់ BTS ត្រូវផ្អាក ដោយសារអូមីក្រុងកូរសាហាវពេក

  • 2022-01-06 03:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ផលិតកម្ម Big Hit Music បាន​បញ្ជាក់ថា​គម្រោងរបស់ BTS ដែល​ត្រូវ​ហោះទៅកាន់សហរដ្ឋអាមេរិកត្រូវ​រំសាយចោលហើយ។

ថ្មីៗនេះ​ U.S Recording Academy បាន​ប្រកាសថា​កម្មវិធី “64th Grammy Awards” ត្រូវ​ផ្អាកជាបណ្ដោះអាសន្ន​សិន ដោយសារ​មានការផ្ទុះ​ឡើងខ្លាំង​នៃជំងឺកូវីដ១៩ គឺប្រភេទវីរុសបម្លែង អូមីក្រុងរាលដាលច្រើនពេកក្នុងប្រទេស។ តាម​គម្រោងកម្មវិធីនេះ​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ខាងមុខ ប៉ុន្តែ​ដោយសារ​មាន​រឿង​បែប​នេះ ទើប​កម្មវិធី​ត្រូវ​ផ្អាកសិន។

ដំបូងឡើយ BTS ក៏ត្រូវ​មាន​វត្តមាន​ក្នុង​កម្មវិធី​ខាងលើដែរ ប៉ុន្តែ​ក្រោយទទួលបាន​ព័ត៌មានពីការផ្អាក BTS ក៏ត្រូវ​ផ្អាកដូចគ្នានូវដំណើរទៅកាន់សហរដ្ឋអាមេរិក។

ចំណែក​ទាក់ទង​នឹង​ព័ត៌មាន​នៃការ​ប្រគំតន្ត្រីរបស់ក្រុម​នៅក្នុង​ប្រទេស​កូរ៉េនៅ​ខែមីនា ក៏ Big Hit Music មិនទាន់​អាច​បញ្ជាក់ពីពេលវេលាច្បាស់លាស់ណាមួយដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់