• 2022-01-06 03:48:55
  • ព័ត៌មាន

ឃ្លាតកាយតែចិត្ដនៅនឹក! យ៉ារ៉ូ កំពុងសម្អាតខួរក្បាលនៅអាមេរិក តែនៅឆ្លៀតជូនពរ កុសុម៉ា ថ្ងៃពិសេស

  • 2022-01-06 03:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ និងជាតារាសម្ដែងវ័យក្មេង យ៉ារ៉ូ បង្ហាញការសោកស្ដាយចំពោះអវត្ដមានរបស់ខ្លួនក្នុងកម្មវិធីខួបកំណើតមិត្ដរួមការងារ គឺកញ្ញា សុភ័ក្ដ្រ កុសុម៉ា កាលពីថ្ងៃម្សិលម្ង៉ៃ។ ខួបកំណើតរបស់ កុសុម៉ា ធ្វើឡើងចំពេលដែលលោក មានដំណើរកម្សាន្ដមួយ ដើម្បីសម្រាកខួរក្បាលដោយលោកថាកំពុងមានជំងឺបាក់ទឹកចិត្ដ។

លោក យ៉ារ៉ូ ដែលកំពុងមានវត្ដមាននៅអាមេរិក និយាយថាខ្លួនកំពុងមានជំងឺបាក់ទឹកចិត្ដ។ ប៉ុន្ដែលោកនៅតែឆ្លៀតបង្ហោះសារសុំទោស និងកុសុម៉ាក្នុងថ្ងៃខួបកំណើត តាមបណ្ដាញសង្គមថា រីករាយថ្ងៃកំណេីតមិត្ត សុំទោសផងណាដែលមិនបានចូលរួមថ្ងៃខួបព្រោះនៅឆ្ងាយ ហេីយពិតជាសុំទោសដែលធ្វេីឪ្យមិត្តហត់ច្រេីនជាងមុនហេីយទាក់ទងនឹងកម្មវិធីសាន់ដេដ្រាយ ហេីយក៏សុំទោសដែលបានសុំសម្រាកព្រោះតែបញ្ហាផ្លូវចិត្ត។

យ៉ារ៉ូ៖“តោះ! កុំនិយាយរឿងអត់សប្បាយចិត្តអីព្រោះខួបកំណេីតមិត្តខ្ញុំមួយទាំងមូល រីករាយថ្ងៃកំណេីតមិត្តម្ដងទៀត និយាយមួយរយដងក៏បាន ព្រោះចិត្តពិតជាស្រលាញ់ចូលចិត្តក្នុងនាមជាមិត្ត ជាអាយដូល ទោះបីមិនសូវបានថតជាមួយគ្នាដូចមុន ប៉ុន្តែក្តីស្រលាញ់ ចំពោះមិត្តនៅតែមានរហូតដល់ថ្ងៃស្លាប់ អារម្មណ៍គោរពស្រលាញ់ក្នុងនាមជាអាយដូលមានរហូតតទៅ។

សូមរំលឹកថា លោក យ៉ារ៉ូ និងកញ្ញា សុភ័ក្ដ្រ កុសុម៉ា គឺជាពិធីករ-ពិធីការិនី សម្បូរវោហារសព្ទដូចគ្នា ដោយគ្រប់កម្មវិធីដែលពួកគេដឹកនាំសម្ដែង ឬលេង តែងតែទទួលបានការគាំទ្រពីមហាជន។ ប៉ុន្ដែថ្មីៗនេះ ពួកគេហាក់នៅឆ្ងាយពីគ្នាទាំងទំនាក់ទំនងការងារសិល្បៈ និងទំនាក់ទំនងឯកជនក្នុងនាមជាមិត្ដល្អមួយរូប៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី