• 2022-01-10 00:00:00
  • ព័ត៌មាន

ខំថតសន្សំរឿងទុក គ្រាន់តែចូល ២០២២ ភ្លឹប Baifern មានរឿងបញ្ចាំងដល់ ៣ ឯណោះ

  • 2022-01-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ ឬ​អ្នក​ដែលតែង​តាមដានភាពយន្តស្នាដៃសម្ដែងរបស់ Baifern Pimchanok ដឹង​តែពេញ​ចិត្តហើយ ព្រោះ​នៅឆ្នាំ ២០២២នេះ តារា​ស្រីរូបនេះ​មាន​កាដូភាពយន្តដល់ទៅ ឯណោះ។

បន្ទាប់​ពីក្លាយជា​តារាស្រីឯករាជ្យមក Baifern Pimchanok កាន់តែមមាញឹក​នឹង​ការងារជា​ច្រើន ពិសេស​ការសម្ដែងរឿង។ ដូចនៅឆ្នាំ ២០២២នេះ នាង​មានរឿងភាគ​ ២​ និងកុនខ្នាតធំ រឿង ត្រូវ​ចេញ​ផ្សាយ ហើយសុទ្ធតែជាអ្វី​ដែល​អ្នកគាំទ្រ​ទន្ទឹង​រង់ចាំ។

រឿងភាគទី១៖ A Tale of Ylang Ylang

រឿងនេះ​ Baifern ត្រូវ​សម្ដែង​ជាមួយនឹង​ Nine Naphat ហើយគ្រោង​នឹង​បញ្ចាំង​នៅ​ថ្ងៃទី ២៤ ខែមករា លើទូរទស្សន៍ប៉ុស្តិ៍លេខ ៣។ វា​ជា​លើកទី ២របស់នាង ដែល​រួមការងារថតរឿងជាមួយនឹង​ Nine ប៉ុន្តែវាជា​រឿងភាគ​ដំបូង​ដែល​ពួកគេ​សម្ដែង​ជាមួយគ្នា។

រឿងទី ២៖ Sinaeha Saree

នេះជា​រឿងភាគដែល​មាន Baifern និង Sean Jindachot ជាតួឯក ហើយក៏គ្រោងបញ្ចាំង​ក្នុងពេល​ឆាប់ៗ លើប៉ុស្តិ៍ ONE31

រឿងទី៣៖ AI Love You

ពេល​នេះ​ដៃគូចាស់បាន​វិលជួបគ្នាវិញ​ហើយ គឺ Mario Maurer និង Baifern Pimchanok ហើយវិលជួបគ្នាពេល​នេះ​ ពួកគេ​មក​ជាមួយនឹង​ភាពយន្តខ្នាតធំថ្មីមាន​ចំណងជើងថា «AI Love You» ដែល​នឹងបញ្ចាំង​ឆាប់ៗដូចគ្នា ហើយក៏មាន​ព័ត៌មាន​ថា​គ្រោងនឹង​បញ្ចាំង​នៅ​សហរដ្ឋអាមេរិកនៅខែកុម្ភៈ ទៀតផង៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់