• 2022-01-10 07:03:00
  • ព័ត៌មាន

យូរៗផ្អែមល្ហែមជាមួយស្វាមីម្ដង Chompoo លេងឈុតធំបញ្ចេញអស់គ្រប់ Stlye

  • 2022-01-10 07:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីថៃលំដាប់ជួរមុខអ្នកនាង Chompoo Araya កំពុងតែធ្វើឱ្យអ្នកគាំទ្ររំភើបជំនួសជាមួយនឹងភាព ផ្អែមល្ហែមយ៉ាងកក់ក្ដៅក្នុងដំណើរកម្សាន្ដគ្រួសារលើព្រិលទឹកក់នៅប្រទេសហ្វាំងឡង់។

ដំណើរកម្សាន្តរបស់គ្រួសារ Rangsee Singhpipat ទៅកាន់ប្រទេសហ្វាំងឡង់ ហាក់បង្ហាញផ្អែមល្ហែមរបស់ឪពុកម្តាយ Chompoo Araya និងស្វាមី Knot Witsarut ទៅកាន់កូនភ្លោះទាំងពីរយ៉ាងមានក្ដីសុខ ជាមួយនឹងព្រិលសក្បោះ។

អាចនិយាយបានទាំងនេះជារូបភាពកម្ររបស់ Chompoo Araya និងស្វាមីព្រោះអ្នកទាំងពីរមិនសូវជាបញ្ចេញរូបភាពស្អិតល្មួតជាមួយគ្នានោះទេ ពោលយូរៗទើបមានម្ដង ធ្វើឱយតារាស្រីលំដាប់អភិជនរូបនេះបញ្ចេញគ្រប់ Style តែមាន។

ក្នុងនោះ Chompoo បានបង្ហោះរូបភាពនៅលើ Instagram លក្ខណៈគូស្នេហ៍មួយគូឈរនៅលើព្រិល។ ហើយស្លៀកសម្លៀកបំពាក់ដូចគ្នា ទោះបីជាមិនសូវផ្អែមល្ហែម ប៉ុន្តែឃើញហើយច្បាស់ជានិយាយថាពួកគេជាគូស្នេហ៍មួយគូដែលគួរឱ្យស្រលាញ់ខ្លាំង៕

ប្រភព៖ Sanook ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់