• 2022-01-10 07:11:40
  • ព័ត៌មាន

ស្ងាត់ៗ! ណុប បាយ៉ារិទ្ធ ទម្លាយរូបថតជាង១០ឆ្នាំមុន ប្រាប់ថា អ្នកទាំងពីរលើសពីមិត្ត

  • 2022-01-10 07:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសំឡេងស្រទន់ សាច់សខ្ចី ក្នុងផលិតកម្មហង្សមាស លោក ណុបបាយ៉ារិទ្ធ ធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរក្រោយឃើញរូបថតមួយសន្លឹកកាលជាង១០ឆ្នាំមុន។

នៅប៉ុន្មាននាទីមុននេះ តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានទម្លាយរូបថតមួយសន្លឹកជាមួយអ្នកនាង សុគន្ធនិសា នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ ដែលក្នុងរូបថតមួយសន្លឹកនោះ លោកស្លៀកជាឈុតពណ៌ស ចំណែកអ្នកនាង សុគន្ធ និសា វិញក៏ស្លៀករ៉ូបពណ៌សយ៉ាងស្រស់ស្អាតដូចគ្នាដែរ ដោយមួយសន្លឹកនេះ ហាក់បីដូចជារូបថតគូស្នេហ៏យ៉ាងច្ចឹង។ ក្នុងនោះផងដែរ តារាចម្រៀងសាច់សខ្ចីរូបនេះបានបញ្ជាក់នៅក្នុងសំណេររបស់លោកថា នេះគឺជារូបថតកាលជាង១០ឆ្នាំមុន ជាមួយ នីសា ដោយលោកបានបន្ថែមថា លោកស្រលាញ់ទឹកចិត្ត និងបេះដូងនាង ហើយរវាងលោក និង អ្នកនាង សុគន្ធនីសា អាចនិយាយបានថា លើសពីដៃគូចម្រៀង លើសពីមិត្ត គឺអ្នកទាំងពីរដូចជាបងប្អូននិងគ្នាយ៉ាងច្ចឹង។

រីឯអ្នកគាំទ្រនាងវិញ ពេលបានឃើញរូបថតនេះហើយ ពេញចិត្តអ្នកទាំងពីរគ្រប់គ្នា ដោយអ្នកខ្លះថា អាយុច្រើនហើយ នៅតែក្មេងដដែល ចំណែកអ្នកខ្លះទៀតពេលឃើញរូបថតនេះហើយ នឹកឃើញបទចម្រៀងចាស់ៗរបស់អ្នកទាំងពីទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់