• 2022-01-11 04:16:53
  • ព័ត៌មាន

ទើបដឹង! អគ្គនាយិកាSastra Film ទម្លាយរឿងជាមួយ នី មុន្នីនាថ កាលពីជាង១០ឆ្នាំមុន

  • 2022-01-11 04:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយិកាក្រុមហ៊ុន Sastra Film អ្នកស្រី ប៊ុន ចាន់និមល បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ក្រោយអ្នកស្រីទម្លាយរឿងរ៉ាវក្នុងចិត្តជាមួយ កញ្ញា នី មុន្នីនាថ ដែលជាមិត្តជិតស្និទ្ធកម្សត់កម្រជាមួយគ្នាជាង១០ឆ្នាំមកហើយ ។

នៅមុននេះបន្តិច អ្នកស្រី ប៊ុន ចាន់និមល ដែលជាអគ្គនាយិកានៃក្រុមហ៊ុន Sastra Film បានទម្លាយរឿងរ៉ាវជាង១០ឆ្នាំមុនជាមួយ កញ្ញា នី មុន្នីនាថ ដែលជាមិត្តធ្លាប់ឆ្លងកាត់គ្រាកម្សត់កម្រជាមួយគ្នា តែដោយសារតែមានរឿងអន់ចិត្តទើបអ្នកទាំងពីរមិននិយាយរកគ្នាអស់កាល៧ឆ្នាំមកហើយ។ តែក្រោយមកនេះដោយសារអ្នកទាំងពីរមានវ័យកាន់តែច្រើន មានគំនិតចាស់ទុំ ទើបអ្នកទាំងពីរហៅរកគ្នា ហើយត្រឡប់មកជិតដិតនឹងគ្នាវិញជាធម្មតាវិញ។

អ្នកស្រី បានបន្ថែមទៀតថា កាលណោះចិត្តម្នាក់ៗពោពេញទៅដោយសេចក្តីប្រកាន់ច្រើន ដូចនេះការរាប់អានគ្នាស្និទ្ធក៏ងាយមានរឿងប៉ះពាល់អារម្មណ៍ ហើយក៏មិនព្រមនិយាយតទល់ ទើបធ្វើឲ្យមានរឿងយល់ច្រឡំ។

ចំណែកអ្នកគាំទ្រវិញបានសរសើរទឹកចិត្តអ្នកស្រីក្នុងការត្រឡប់ទៅរកភាពដើមវិញ ដោយបាននិយាយថា លុយរកបាន តែមិត្តភាពមិនងាយរកបាននោះទេ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី