• 2022-01-11 06:40:00
  • ព័ត៌មាន

សម្បូរស្នេហ៍! កូនប្រុសទាំង៣ ព្រាប សុវុត្ថិ ទៅដល់ទីណាស្រីៗចោមដូចស្រមោចរោមស្ករ

  • 2022-01-11 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនប្រុសកំពូលតារាចម្រៀងជួរមុខ ព្រាប សុវត្ថិ កំពុងទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់ មហាជនជាពិសេសយុវវ័យតាមរយៈមុខមាត់រាងរូវសង្ហាទាក់ចិត្តស្រីៗឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍កម្លោះ ទាំង៣មិនតិចនាក់ទេ។

ជាក់ស្ដែងកាលពីថ្មីៗនេះក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះនេះបានធ្វើដំណើរកម្សាន្ដភ្ជាប់ជាមួយការ ដាំកូនឈឺនៅព្រៃកោងកាង នាខេត្តកោះកុង ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋរស់នៅទីនោះ ជាច្រើននាក់។ ក្នុងនោះគេសង្កេតឃើញថាកូនប្រុសទាំង៣ ព្រាប សុវត្តិ ត្រូវបានក្រុមនារីជាច្រើនរូបចោមរោមស្អិតសុំថតរូបជាកម្លោះសង្ហាទាំង៣ ខណៈអ្នកទាំងនោះកំពុងនៅក្នុងទឹកដាំកូនឈឺ។

ភាពល្បីល្បាញតាមរយៈស្នាដៃបទចម្រៀង ជាពិសេសផ្អែកលើរូបសម្រស់ស្រស់ស្អាតមិនចាញ់តារា បរទេស ទើបធ្វើឱ្យក្រមុំៗកៅកុង ស្រលាញ់គាំទ្រចូលចិត្តពួកគេខ្លាំងរហូតតាមសុំថតរូប និងបង្ហាញ ភាពរីលរាយជាខ្លាំងបន្ទាប់ពីបានជួប IDOL របស់ពួកគេ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់