• 2022-01-11 07:18:00
  • ព័ត៌មាន

មាន សូនីតា រំភើបស្ទើរហោះក្រោយឃើញពន្លឺ Aurora ជាប្រភេទពន្លឺកម្រ​ កើតមានឡើងចំពោះមុខនាង

  • 2022-01-11 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរកម្សាន្ដចុងឆ្នាំដ៏អស្ចារ្យរបស់តារាសម្ដែងស្រីថ្ពាល់ខួច មាន សូនីតា កាន់តែមានន័យខ្លាំងចំពោះ នាងបន្ទាប់ពី សូនីតា ប្រទះឃើញពន្លឺម្យ៉ាងដែលមានឈ្មោះថា Aurora ជាប្រភេទពន្លឺកម្រមាន កើតមានឡើងយ៉ាងអភូតិហេតុធ្វើឱ្យនាងរំភើបស្ទើរហោះលើទឹកដី Finland

នៅប៉ុន្មានម៉ោងមុនេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាស្រីថ្ពាល់ខួច មាន សូនីតា បានធ្វើការបង្ហោះ វីដេអូ ក៏៏ដូចជារូបភាពត្រជាក់ជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាព អភូតិហេតុធម្មជាតិដែលមានឡើងលើទឹកដីប្រទេស Finland ស្របពេល សូនីតា ទៅលេងនៅទីនោះស្រាប់តែពន្លឺ Aurora ឬហៅថា Northern lights ដែលជាប្រភេទពន្លឺកម្របានលេចឡើងយ៉ាងស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរធ្វើឱ្យតារាស្រីរូបនេះ រំភើបចង់គាំង។

ទន្ទឹមនឹងនេះកញ្ញា មាន សូនីតា បានធ្វើការបញ្ជាក់ប្រាប់យ៉ាងច្បាស់ថាប្រភេទពន្លឺ Aurora នេះគឺពិតជា កម្រនឹងកើតមានខ្លាំងណាស់ ធ្វើឱ្យនាងស្ទើរមិនជឿនិងភ្នែកថានេះជាពន្លឺពិត មិនមមែនកាត់តនោះទេ ជាពន្លឺធម្មជាតិពិតៗ ដែលភាគច្រើនពន្លឺនេះលេចវត្តមានឡើងនៅតំបន់ប្រទេសមួយចំនួនតូចដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងដូចជាប្រទេស Finland, Russia, Greenland, Alaska, Iceland, Sweden ,Canada, Norway, ScotlandDenmark

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់