
- ពុធ, 12 មករា 2022 01:51
- ព័ត៌មាន
ឈាមតែមួយ! គ្រាន់តែប្អូនចេញបទថ្មីភ្លាម Huening Kai និងបងស្រីនាំគ្នារាំ Challenge ឡើងផ្អើល TikTok
- ពុធ, 12 មករា 2022 01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈាមតែមួយ! គ្រាន់តែប្អូនចេញបទថ្មីភ្លាម Huening Kai និងបងស្រីនាំគ្នារាំ Challenge ឡើងផ្អើល TikTok
ទម្រាំបានជាប់ក្លាយជាសមាជិក Kep1er សមាជិកកូនកាត់ Huening Bahiyyih ពិតជាតស៊ូពុះពារច្រើនដំណាក់កាលខ្លាំងណាស់។ ពេលនេះក្រុមចម្រៀងរបស់នាងបានចេញបទថ្មីមានចំណងជើងថា «WA DA DA» ហើយព្រមទាំងទទួលបានការសាទរពីមហាជនច្រើនគួរសម។
ក្នុងនាមជាបងៗ មិនបង្អង់យូរ Huening Kai (TXT) និង Lea ក៏បានចូលរួម Challenge ជាមួយប្អូនពៅ Huening Bahiyyih រាំ Cover បទ «WA DA DA» ម្ដងម្នាក់ ដែលកាន់តែបទនេះធ្វើឲ្យមានអ្នកចាប់អារម្មណ៍ថែមមួយកម្រិត។
ដោយសារវីដេអូ Dance Challenge របស់ Bahiyyih ជាមួយ Lea ចេញមុន ដូច្នេះអ្នកគាំទ្ររំពឹងថា វីដេអូបន្ទាប់នឹងដល់វេនរបស់ Huening Kai។ ការប៉ាន់ស្មានរបស់គ្រប់គ្នាពិតជាត្រឹមត្រូវ ព្រោះមិនយូរប៉ុន្មាន វីដេអូដែលរង់ចាំក៏បានចេញផ្សាយ ហើយកាន់តែធ្វើឲ្យគ្រប់គ្នារំភើបនឹងក្ដីស្រឡាញ់របស់បងប្អូនគេ៣នាក់ ដែលគាំទ្រគ្នាទៅវិញទៅមកមិនដែលខានឡើយ៕
ប្រភព៖ Soompi | Koreaboo ប្រែសម្រួល៖ យី សុធារី