• 2022-01-12 05:29:38
  • ព័ត៌មាន

អបអរសាទរ! អ្នកស្រីអម្ពរទេវី ទទួលបានចៅប្រុសគួរឲ្យស្រលាញ់ ជាលើកដំបូង

  • 2022-01-12 05:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែង អ្នកស្រី អម្ពរទេវី ទទួលបានចៅប្រុសគួរឲ្យស្រលាញ់ម្នាក់ជាលើកដំបូង។

តារាសម្តែងដែលមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យភាពយន្តនាទសវត្ស៨០ និង៩០ ថ្មីៗនេះបានបង្ហោះរូបភាពចៅប្រុសជាលើកដំបូងរបស់អ្នកស្រី នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ថា ថ្ងៃនេះអ្នកស្រីទទួលបានកាដូពិសេសមួយដ៏អស្ចារ្យនោះគឺចៅប្រុសរបស់អ្នកស្រី ដែលចៅដំបូងនេះគឺជាចៅរបស់កូនប្រុសអ្នកស្រី ហើយចៅប្រុសដែលមានមុខគួរឲ្យស្រលាញ់ម្នាក់នេះមានឈ្មោះថា Lionel G Phirun ហៅ (អានន្ទ) Anun។

មុនចេញទៅរស់នៅសហរដ្ឋអ្នកស្រីអម្ពរទេវី មានកូនប្រុសជាមួយអតីតស្វាមីដែលជាតារាសម្តែងគឺលោកពេជ្រ ភីរុណ ហេីយចៅប្រុសដំបូងរបស់អ្នកស្រីក៏ដាក់នាមត្រកូល ភីរុណ ដែរ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម